យោងតាមលិខិត៩៦១គ.ជ.ប ចុះថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៨ របស់គណះកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះសូមជម្រាប់ដល់ម្ចាស់ និងនាយករោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ជ្រាបថា ដើម្បីបង្កលក្ខណះងាយស្រួលដលកម្មករនិយោជិត ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៦ នៅថ្ងៃទី ២៩ ខែកក្តដា ឆ្នាំ ២០១៨ ខាងមុខនេះ ម្ចាស់ និងនាយករោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិតបានឈប់សម្រាកចំនួនបីថ្ងៃ គឺចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ ២០១៨ ដោយរក្សាទុកប្រាក់ឈ្នួល និងប្រាក់រង្វាន់ធ្វើការទៀងទាត់ជូនកម្មករនិយោជិតដដែល៕