អភិបាលរាជធានី សុំឲ្យអភិបាលរងខណ្ឌ ដែលចូលកាន់តំណែងថ្មីត្រូវទទួលខុសត្រូវ ខ្ពស់ចំពោះភារកិច្ច ជាថ្នាក់ដឹងនាំឲ្យបានល្អ

0
253

(ភ្នំពេញ) អភិបាលរាជធានីភ្នំពេញ ណែនាំអភិបាលរងខណ្ឌដូនពេញ ដែលទើបទទួលមុខតំណែងថ្មីត្រូវបំរើប្រជាជនដោយស្មោះ និងទទួលខុសខ្ពស់ ចំពោះតម្រូវការសេវាសាធារណៈ ជូនប្រជាជនដ្ឋឲ្យស្មោះ និងទាន់ពេល ដើម្បីបង្កើនប្រសិទ្ធិភាពការងារជាមួយអភិបាល ថ្នាក់មូលដ្ឋាន រួមចំណែក អភិវឌ្ឍន៏រាជធានីភ្នំពេញ ឲ្យបានកាន់តែរីកចំរើនបន្ថែមទៀត ។

ក្នុងពិធីប្រកាសតែងតាំងមុខតំណែង អភិបាលរងខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី១៤ មិថុនានៅសាលាខណ្ឌដូនពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ដើម្បី បន្តនិរន្តរភាពការងាររដ្ឋបាល និងបន្តពង្រីកស្នាដៃការងារបានកាន់តែល្អប្រសើរឲ្យសក្តិសមទៅនិងទំនុកចិត្តរបស់ ក្រសួងមហាផ្ទៃ ក៏ដូចរដ្ឋបាលសាលារាជធានីភ្នំពេញនោះ អ្នកទើបទទួលតំណែងថ្មី និងថ្នាក់ដឹកនាំខណ្ឌទាំងអស់ត្រូវបំរើប្រជាជនឲ្យស្មោះ ដើម្បីឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើថ្នាក់ដឹកនាំ។ ឯកឧត្តមអភិបាលបន្តថា ក្រៅពីការបំពេញសេវាសាធារណៈ ផ្នែកការងាររដ្ឋបាល ត្រូវទទួលខុសខ្ពស់ដែរនិងជួយបង្កើនប្រសិទ្ធិភាពការងារ ដើម្បី រួមចំណែកក្នុងការពារសុវត្ថិភាពសង្គម ព្រោះវាជាមុខព្រួញឆ្ពោះទៅអភិវឌ្ឍន៏ រាជធានីភ្នំពេញឲ្យបានកាន់តែរីកចំរើនបន្តទៀត។

Clip: សុំយកឱកាសនេះ ផ្តាំផ្ញើលោក ម៉ុក ចាន់ការ៉ាណា ដែលត្រូវតែងតាំងមុនតំណែងថ្មីនេះ ក៏ដូច ថ្នាក់ដឹកនាំខណ្ឌទាំងអស់ ត្រូវបង្កើតស្មារតីសាមគ្គីភាព ទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ និងបំរើប្រជា ពលរដ្ឋឲ្យបានល្អប្រសើរ ដើម្បីកសាងរដ្ឋបាល១ឲ្យមានប្រសិទ្ធិភាព តម្លាភាព បង្ខិតសេវាសាធារណៈ ឲ្យ កាន់តែកៀកកិតប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌទាំង១២ និងសង្កាត់ទាំង១០៥ ត្រូវអនុវត្តភារៈកិច្ចដែលជាការងារស្នូល នៃគោលនយោបាយកំណែទម្រង់វិមជ្ឈមការនិងសហមិមជ្ឈការ ក្នុងគោលបំណងបង្ខិតសេវា សាធារណៈឲ្យគៀកកិតប្រជាពលរដ្ឋ លើកកម្ពស់គុណភាពសេវាសាធារណៈឲ្យមានគុនភាព បង្កើតភាពជាម្ខាស់ទទួលខុសត្រូវ ពង្រឹងការចូលរួមរបសើប្រជាពលរដ្ឋ ក្នុងដំណើរការអផិវឌ្ឍន៏មូលដ្ឋាន របស់ខ្លួន។

លោក ម៉ុក ចាន់ការ៉ាណា អភិបាលរងខណ្ឌដូនពេញ ដែលទើបទទួលមុខតំណែងថ្មី បានទទួលយកនូវការណែននាំពីឯកឧត្តមអភិបាលរាជធានី និងប្តេជ្ញាចិត្តខិតខំបំពេញការងារជូនប្រជាពលរដ្ឋ និងរក្សាសាមគ្គីភាព ជាមួយមន្ត្រី បំរើការងារទាំងអស់ឲ្យបានសក្តិសមទៅជំ នឿទុកចិត្តរបស់រាជរដ្ឋភិបាល ពិសេស ក្រសួងមហាផ្ទៃ និងសាលារាជធានីប្រគល់ជូន។ ក្រៅពីនេះ នឹងខិតខំបង្កើនប្រសិទ្ធិភាពការងារជាមួយថ្នាក់លើ គ្រប់សកម្មភាព ដើម្បី រួមចំណែកកសាង និងអភិវឌ្ឍន៏មូលដ្ឋាន ពិសេសរាជធានីភ្នំពេញឲ្យបានកាន់តែរីកចំរើនបន្ថែមទៀត។

សូមបញ្ជាក់ថា៖ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសតែងតាំង លោក ម៉ុក ចាន់ការ៉ាជាអភិបាលរងខណ្ឌដូនពេញ ជំនួស លោក ឌីណា អតីតជាអភិបានរងខណ្ឌដូនពេញ ដែលត្រូវចូលនិវត្តន៏៕

LEAVE A REPLY

Please enter your comment!
Please enter your name here