លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចូលរួមវេរប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា ដល់វត្តចំនួន ៣៣វត្ត រាជធានី ខេត្ត

0
415

ភ្នំពេញ៖ ព្រះពុទ្ធសាសនា គឺមានសំខាន់ណាស់ ក្នុងលើកស្ទួយប្រទេសជាតិ និងជាសាសនារបស់រដ្ឋ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកឧកញ៉ា ផែ ហ៊ុកឈួន និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ក៏ដូចជាពុទ្ធសាសនិកដទៃទៀត បានចូលរួមវេរប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា ដល់វត្តចំនួន ៣៣វត្ត ក្នុងនោះវត្តនៅរាជធានីភ្នំពេញចំនួន ៧ និងវត្តនៅស្រុកស្ទោង ខេត្តកំពង់ធំចំនួន២៦វត្ត ។

ពិធីនេះបានប្រារព្ធឡើងនារសៀលថ្ងៃព្រហស្បត្តិ៍ ១០កើត ខែជេស្ឋ ឆ្នាំច  ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានសូរិយា ស្ថិតក្នុងសង្កាត់ ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៍បានឧទ្ទិសកុសល្យផលបុណ្យនេះដល់វិញ្ញាណក្ខន្ទបុព្វការីជន យុទ្ធជនដែលបានពលីដោយបុព្វហេតុ តស៊ូរំដោះជាតិមាតុភូមិក្នុងសម័យសង្គ្រាមផ្ដួលរំលំរបបបនប្រល័យពូជសាសន៍ប៉ុលពត៣ឆ្នាំ៨ខែ២០ថ្ងៃ។


ទន្ទឹងនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិតបានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាថ្នាក់ដឹកនាំប្រទេសកម្ពុជាពិសេសសម្ដេចតេជោហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនមានសុខភាពល្អអាយុវែងដើម្បីបន្តដឹកនាំ និងជានាវាកម្ពុជាឆ្ពោះទៅការអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀតពិសេសរក្សាសន្តិភាព ស្ថេរភាព ដូចបច្ចុប្បន្ននេះ។
សូមបញ្ចាក់ថា ៖ ក្រៅពីប្រគេននូវទានព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឍទាំង៣៣វត្តហើយក៏បានប្រគេនថវិកាក្នុងមួយវត្តៗជាង២លានរៀល ទៀតផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here