ក្រុមគ្រួសារយុវជនរងគ្រោះបានស្នើដល់សម្ដេចឧបនាយករដ្ឋមន្រ្តី ស ខេង ដែលត្រូវមន្រ្តីប៉ូលិសម្នាក់នេះ ចាប់វាយខ្នោះ នឹងវាយធ្វើបាប ជនរងគ្រោះ ដោយពុំដឹងមូលហេតុច្បាស់លាស់

0
243

ភ្នំពេញ ៖ ក្រុមគ្រួសារយុវជនរងគ្រោះបានស្នើដល់សម្ដេចឧបនាយករដ្ឋមន្រ្តី ស ខេង ដែលត្រូវមន្រ្តីប៉ូលិសម្នាក់នេះ ចាប់វាយខ្នោះ នឹងវាយធ្វើបាប ជនរងគ្រោះ ដោយពុំដឹងមូលហេតុច្បាស់លាស់ រួចហើយចាប់ដាក់ខ្នោះអូសឡើងលើម៉ូតូកង់បីឥណ្ឌា និងបានយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃហើយ ។
ជនដៃដល់នោះ ត្រូវបានសាច់ញាតិយុវជនរងគ្រោះបញ្ជាក់អះអាងថា ឈ្មោះសុន ពិសាល មានឋានន្តរស័ក្កិព្រិន្ទបាល ពីមុនជាមន្រ្តីនគរបាលនៅការិយាល័យពន្លត់អគ្គីភ័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែនៅថ្ងៃកើតហេតុនោះ បានអះអាងប្រាប់គេឯងថាខ្លួនជាមន្រ្តីប៉ូលិសនៅក្រសួងមហាផ្ទៃ ។


ខណៈនេះដែរ ក្រុមគ្រួសារយុវជនរងគ្រោះបានស្នើដល់សម្ដេចឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំជួយចាត់ការចំពោះមន្រ្តីនគរបាលឈ្មោះសុន ពិសាល និងបក្ខពួកមួយចំនួន ទៀតតាមផ្លូវច្បាប់ ដោយអនុគ្រោះផង ព្រោះក្រុមប៉ូលិសទាំងនេះ វាយជនរងគ្រោះរួច យកទៅដាក់ចោលក្នុងក្រសួងមហាផ្ទៃ តែម្ដង ។
គួររម្លឹកថា កាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន មានសមត្ថកិច្ចមួយក្រុមធ្វើសកម្មភាពចាប់ និងវាយយុវជនម្នាក់ដោយមិនដឹងមូលហេតុអ្វីច្បាស់លាស់ រួចហើយចាប់អូសឡើងលើម៉ូតូកង់បីឥណ្ឌា និងបានយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ បង្កឲ្យភ្ញាក់ផ្អើល ។

ជនរងគ្រោះដែលត្រូវសមត្ថកិច្ច


សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក ត្រូវបានសមត្ថកិច្ចមានគ្នាប្រមាណ៤ទៅ៥នាក់ស្លៀកពាក់ស៊ីវិល និងមានម្នាក់ពាក់ឯកសណ្ឋានប៉ូលិស សុទ្ធតែមានកាន់វិទ្យុទាក់ទង និងអាវុធ។
សាក្សីបន្តថា ពេលនោះសមត្ថកិច្ចទាំងនោះបានធ្វើសកម្មភាព ចាប់ និងវាយយុវជនរូបនោះ រួចហើយចាប់ដាក់ខ្នោះអូសឡើងលើម៉ូតូកង់បី និងបានយកទៅទំលាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ ដោយមិនមានហេតុផលអ្វីច្បាស់លាស់បន្តិចសោះ ហើយត្រូវបានសាច់ញាតិនាំគ្នាមកដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here