អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនៅក្នុងខណ្ឌមានជ័យ ដើម្បីសម្រួលចរាចរនិងរំដោះការលិចលង់ជូនប្រជាពលរដ្ឋ

0
242

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនៅក្នុងខណ្ឌមានជ័យ ដើម្បីសម្រួលចរាចរនិងរំដោះការលិចលង់ជូនប្រជាពលរដ្ឋ ខណៈពេលដែលតំបន់នេះ ពិសេសនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ការដោះស្រាយកង្វល់របស់បងប្អូនប្រជាពលរដ្ឋមិនទាន់បានល្អប្រសើរឡើយ។

ការដាក់ចេញជាគម្រោងថ្មីទៀតនេះ បានបង្ហាញអោយដឹង កាលពីព្រឹកថ្ងៃទី១៨ ឧសភា ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញនិងអាជ្ញាធរ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីរិះរកវិធីថ្មីៗទៀត ក្នុងការដោះស្រាយបញ្ហាចរាចរនិងការលិចលង់ជូនប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ខណ្ឌមានជ័យ ពិសេសនៅក្នុងសង្កាត់ស្ទឹង

មានជ័យទី១ ទី២ និងសង្កាត់ស្ទឹងមានជ័យទី៣មាន

ប្រជាពលរដ្ឋរស់នៅច្រើន ហើយហេដ្ឋារចនាសម្ព័ន្ធនៅមិនទាន់មានគ្រប់គ្រាន់ ឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋនូវឡើយទេ ពិសេសប្រព័ន្ធលូ និងផ្លូវ នាំអោយពិបាកក្នុងការធ្វើដំណើរនិងប្រឈមនឹងការលិច ។ឯកឧត្តមបន្តថា ទោះបីជាយ៉ាងណាក្តីតំបន់នេះរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងស្ថាបនាលូមេ មួយចំនួន ហើយដើម្បីដោះស្រាយលើបញ្ហាលិចលង់នេះ។

គួរបញ្ជាក់ថា នៅតំបន់ស្ទឹងមានជ័យ រដ្ឋបាលរាជធានី បាននឹងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យ

មានប្រវែង១៤៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ដោយគម្រោងនេះ បែងចែកជា៤តំណាក់កាល ។ ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ។

គួរបញ្ជាក់ទៀតថា ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍនេះឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនឹង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។

ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ

ចិញ្ចើម២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here