ភ្នំពេញ៖ យុវជនបីនាក់បានជិៈម៉ូតូមួយគ្រឿងតាមបណ្តោយផ្លូវ២០០៤មកដល់KTVម៉ាន់នីក៏មានអ្នកហៅភ្ងៀវចេញមកស្ទះពីមុខហៅឲ្យចូលច្រៀងបានប្រាប់ថាមួយកេះ២០ដូល្លាហ្វី្រម្ហូបបួនមុខពួកគាត់ក៏យល់ព្រមចូលច្រៀង ដល់ពេលគិតលុយអស់៥៨ម៉ឺនរៀល។ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង ៤០នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
យុវជនរងគ្រោះម្នាក់ដែល មានឈ្មោះ សុខ ជា ភេទប្រុស អាយុ២៣ឆ្នាំមុខរបរ ធ្វើសន្តិសុខ នៅពោធិ៏ចិនតុង មានស្រុកកំណើតនៅភូមិ គង់ជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ចំណែក ។យុវជន២នាក់ទៀតមិនបានប្រាប់ឈ្មោះទេដោយគាន់សុំលាក់ឈ្មោះគ្រាន់ថាមានមុខរបជាសន្តិសុខដូចគ្នា។
តាមសម្តីយុវជនរងគ្រោះ២នាក់បាន ប្រាប់សារព័ត៌មាន ឲ្យដឹងថាមុនដំបូងពួកគាត់ ទាំងបីនាក់ចេញពីធ្វើការក៏នាំគ្នាជិៈម៉ូតូដើរលេង ជិះម៉ូតូម៉ាកស៊ុយសាក់គីវីវ៉ា១២៥ ពណ៌ខ្មៅមានស្លាកលេខភ្នំពេញ1AC.4424ជិៈតាមបណ្តោយផ្លូវ២០០៤ទឹសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុខាងលើក៏មានយុវជនម្នាក់ពាក់អាវស ចេញមកកាក់ ពួកគាត់ឲ្យចូលច្រៀង ហើយបានប្រាប់ថាមួយកេះតំលៃ តែ២០ដូល្លា ហ្រ្វីម្ហូបបួនមុខលឺដូច្នេះ ពួកគាត់ក៏យល់ព្រមចូលច្រៀង។
ពេលចូលច្រៀងមិនយកស្រីៗមកកំដរទេតែស្រីនោះចេះតែមកអង្គុយហើយហៅម្ហូបបន្តបន្តាប់ដោយពួកគាត់មិនបានហៅផង។ ដល់ពេលគិតលុយអស់ចំនួន៥៨ម៉ឺន រៀល ដោយពួកគាត់មិនមានលុយឲ្យ អ្នកគ្រប់គ្រង់KTVម៉ាន់នីបានគំរាមថាចាប់យកទៅខណ្ឌនិងឃាត់ម៉ូតូទុកឲ្យមនុស្សចេញទៅរកលុយមកឲ្យគាត់។យុវជនទាំងបីនាក់ក៏តេទូរស័ព្ឌទៅសមត្ថកិច្ចឲ្យមកជួយអន្តរគមន៏ហើយក៏មានការភ្ញាក់ផ្អើលដល់សារព័ត៌មាននិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករចោមរោមសួនាំ។ ហើយអ្នកគ្រប់គ្រងKTVម៉ាន់នីបានចេញបុងលើក ទី២អស់ចំនួន២១ម៉ឺនរៀលកុំឲ្យគេថាថ្លៃ។ តែខាងជនរងគ្រោះមានតែ២០ដូល្លាតែប៉ុណ្ណុះ។