រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ពានបេឡេឬស្សីកែវ គឺជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញដោយផ្ទាល់

0
613

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា មានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយដោយភ័ន្តច្រឡំថា ស្ពានបេឡេឫស្សីកែវ គឺជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។
រដ្ឋបាលរាជធានីភ្នំពេញសូមបញ្ជាក់ជូនសារជាថ្មីថា ស្ពានបេឡេឫស្សីកែវ គឺជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញផ្ទាល់ ដោយសហការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ប្រើរយៈពេលសាងសង់អស់ ៦ខែ និង ១១ថ្ងៃ។

បានបញ្ជាក់ថា៖  ស្ពានដែកបេឡេ ឫស្សីកែវឆ្លងកាត់ទន្លេសាប បានសាងសង់ រួចរាល់កាលពីថ្ងៃទី៥ ឧសភា ទើបថ្ងៃនេះយើងសម្ពោធដាក់ឲ្យប្រើប្រាស់ ជូនប្រជាពលរដ្ឋទូទៅបានឆ្លងកាត់ ដើម្បីជួយរំដោះចរាចរមួយផ្នែក នៅតំបន់ជ្រោយចង្វារ ។ ស្ពានដែកបេឡេនេះចំណាយ ពេល សាងសង់រយៈពេល១២ខែ ទើបរួចរាល់ ដោយចំណាយថវិកាអស់៩លានដុល្លារ គឺជាថវិកា របស់ក្រុមហ៊ុនOCIC រួមជាមួយថវិកា ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ។

LEAVE A REPLY

Please enter your comment!
Please enter your name here