នាយករដ្ឋមន្ត្រីអាមេនីលាលែងពីតំណែងដោយមិនចង់ឃើញបដិវត្តន៍ប្រជាជនផ្ទុះឡើង

0
233

Armenia's President Serzh Sargsyan arrives for the second day of Nato Summit in Warsaw, Poland, 9 July 2016

អាមេនី ៖ ភ្លាមៗបន្ទាប់ពីការដោះលែងមេដឹកនាំបក្សប្រឆាំង លោក Nikol Pashinyan  អោយមានសេរីភាពវិញ ស្រាប់តែលោក Serzh Sargsyan នាយករដ្ឋមន្ត្រីអាមេនីបានសំរេចចុះចេញពីតំណែងកាលពីច័ន្ទ ថ្ងៃទី ២៣ ខែមេសា ក្រោមសំពាពរបស់មហាជនយ៉ាងច្រើនលើសលប់ ដែលបាននាំគ្នាតស៊ូមតិនិងចូលរួមបាតុកម្មដែលនាំអោយមានការផ្លាស់ប្តូរនយោបាយក្នុងតំបន់អឺរ៉ុបខាងកើត ក្រោមបទចោទថា លោក Serzh Sargsyan ជាមេដឹកនាំនិយមប្រធានាធិបតីរុស្ស៊ី ប្លាឌីមៀពូទីន។

លោក Serzh Sargsyan បាននិយាយក្នុងសេចក្តីថ្លៃការណ៍មួយថា លោកពិតជាមានកំហុស ហើយនេះជាជំរើសល្អដែលគ្មានដំណោះស្រាយណាដែលអាចធ្វើអោយប្រទេសមានស្ថិរភាពឡើងវិញនោះទេក្រៅពីចុះចេញពីតំណែង។ ក្រុមបាតុករបាននាំគ្នាចោទលោក Serzh Sargsyan ថាបានដឹកនាំប្រទេសឆ្ពោះទៅរកអតីកាល ដោយព្យាយាមយកលំនាំតាមលោក ប្លាឌីមៀពូទីន ជាពិសេសក្រុមបាតុករជាច្រើនបានស្រែកឡើងស្រុះគ្នាថា យើងមិនអាចត្រលប់ទៅរករបបស្តានីនសារជាថ្មីម្តងទៀតបានទេ៕

Demonstration in Yerevan - 23 April

Tens of thousands of people took to the streets to protest

សូមស្តាប់ការអត្ថាធិប្បាយជាវីដេអូនៅខាងក្រោម

 

LEAVE A REPLY

Please enter your comment!
Please enter your name here