សង្គម ៖ ផ្លូវដ៏វែងអន្លាយពុះកាត់ភ្នំចិនយំ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ កាត់តាមស្រុកក្រវាញ ស្រុកវាលវែង រហូតដល់ស្រុកថ្មបាំងព្រំដែនកម្ពុជាថៃ កំពុងត្រដាងសំរស់ទាក់ទាញមនុស្សម្នាអោយចង់ទៅគយគន់ផ្ទាល់។
ផ្លូវមួយនេះជាទ្រពដ៏មានតំលៃ សំរាប់ជួយអោយប្រជាពលរដ្ធក្នុងតំបន់អោយមានជីវភាពខ្ពស់ បង្កើនល្បឿននៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងការកែរកំរិកនៃការដឹកជញ្ជូនក្នុងខេត្តពោធិ៍សាត់អោយកាន់តែប្រសើរឡើងថែមទៀត។
តាមរបាយការណ៍របស់ក្រសួងសាធារណះការនិងដឹងជញ្ជូនបានអោយដឹងថា ផ្លូវជាតិលេខ ៥៥ នេះមានប្រវែង ១៨២ គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ ជាផ្លូវហាយវេថ្នាក់ទី ៣ និងត្រូវកំណត់ល្បឿនបើកបរធម្មតានៅ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះផ្លូវនៅតំបន់ភ្នំ ត្រូវបានកំណត់ល្បឿន៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ផ្លូវជាតិលេខ ៥៥ គឺជាបណ្តោយផ្លូវដ៏សំខាន់មួយក្នុងការតភ្ជាប់ការដឹកជញ្ជូនពីខេត្តពោធិ៍សាត់ ទៅកាន់ផ្លូវជាតិលេខ ៥ និងបណ្តោយផ្លូវសំខាន់ៗមួយចំនួនទៀតនៃព្រំដែនកម្ពុជាថៃ ហើយវាជាផ្នែកមួយដ៏សំខាន់បំផុតនៃបណ្តាញផ្លូវនៃប្រទេសកម្ពុជា៕
ដោយ ៖ Sing Ly
ប្រភពវីដេអូ ៖ ៣០ដេលី
ប្រភពរូបភាព ៖ Phirum Pov