ខេត្តបាត់ដំបង៖ជនសង្សយ២នាក់ធ្លាប់ជាប់គុកពីបទឆក់កាបូបតាមដងផ្លូវ ហើយទើបចេញពីគុកមកវិញ មិនព្រមរាលចាលបានប្រព្រឹត្តជិះម៉ូតូដើរឆក់ទៀត ត្រូវសមត្ថកិច្ចនគរបាលអន្តរាគមន៍បង្ការបង្រ្កាបស្នងការនគរបាលខេត្ត ចុះចាប់តាមពាក្យពាក្យបណ្តឹងជនរងគ្រោះ នៅរសៀលថ្ងៃទី២០ខែមេសាឆ្នាំ២០១៨ នៅចំណុចភោជ្ជនីយដ្ឋានយីហោ៥៥៥ស្ថិតក្នុងភូមិ២០ឧសភាសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។
លោក ឈឿង គឹមសុង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឲ្យដឹងថា បន្ទាប់បានទទួលពាក្ឲយបណ្តឹងពីជនរងគ្រោះមក កម្លាំងយើងបានចុះប្រតិបត្តិការស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបាន២នាក់រួមមាន៖
ទី១ឈ្មោះ យ៉េន ចាន់ធូ ភេទប្រុសអាយុ១៧ឆ្នាំ(ធ្លាប់ជាប់គុកពីបទឆក់កាបូបតាមដងផ្លូវ) ទីលំនៅមិនពិតប្រាកដ
ទី២ឈ្មោះ គិន ឈុនឡាយ ភេទប្រុសអាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម មកស្នាក់នៅបណ្តោះអាសន្ននៅផ្ទះជួលស្ថិតនៅភូមិអូរតាគាំ២សង្កាត់ទួលតាឯកក្រុងបាត់ដំបង ធ្លាប់ធ្វើសកម្មភាពឆក់កាបូបលុយនិងទូរស័ព្ទបាមជាច្រើនលើកមកហើយ។
ចំណែកជនសង្ស័យទាំង២នាក់មន្រ្តីការិយាល័យបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្តនៅរសៀលថ្ងៃទី២១ខែមេសានេះ ដើម្បីចាត់ការតាមច្បាប់។
( សូមទស្សនាវិដេអូ )
ប្រភព៖ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង