ភ្នំពេញ ៖ នៅទីបំផុត សួនសត្វដ៏ធំជាងគេបំផុតនៅកម្ពុជា និងជាព្រៃកម្សាន្តភ្នំពេញទីមួយ ដែលមានឈ្មោះថា ភ្នំពេញសាហ្វារី នឹងចាប់បើកដំណើរការផ្លូវការ ឲ្យប្រជាជនចូលទស្សនាកម្សាន្ត នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នេះហើយ ចំពោះតំលៃសំបុត្រចូលទស្សនាអាចមានការប្រែរប្រួលបន្តិចនេះបើតាមលោក រឿង សុវណ្ណនីកាជំនួយការគ្រប់គ្រង លោកបន្តថា តំលៃសំបុត្រចូលទស្សនាសំរាប់ភ្ញៀវជាតិឡើងដល់ ១៥$ក្នុងមនុស្សម្នាក់ ចំណែកភ្ញៀវអន្តរជាតវិញថ្លៃជាងប្រហែល ២០ដុល្លា។
គួរបញ្ជាក់ផងដែរថា សួនសត្វដ៏ធំមួយនេះ អភិវឌ្ឍសាងសង់ដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ក្នុងរង្វង់ទឹកប្រាក់វិនិយោគសាងសង់ក្នុងទឹកប្រាក់អស់ប្រមាណជាង ១០លានដុល្លារអាមេរិក៕
ដោយ ៖ Sing Ly
ប្រភពវីដេអូ ៖ ៣០ដេលី