ប្រទេសថៃ៖ ប៉ូលិសថៃ កំពុងពិចារណាដាក់ពាក្យបណ្ដឹងទៅលើម្ចាស់ហាងកាហ្វេមួយកន្លែងឈ្មោះ “Coffee On Day” នៅក្នុងស្រុក Sattahip ខេត្តឈុនបុរី បន្ទាប់ពីមានការបង្ហោះវីដេអូ និងរូបភាពរបស់ស្ត្រីរត់តុគ្មានសម្លៀកបំពាក់សមរម្យដែលធ្វើឲ្យរងការិះគន់ជាច្រើន ។
បន្ទាប់ពីផ្ទុះការិះគន់យ៉ាងខ្លាំងនោះឥឡូវនេះប៉ូលីសកំពុងពិចារណាលើការចោទប្រកាន់បន្ទាន់បើទោះបីជាលោក Sukkorn បាននិយាយថាលោកបានបង្ហោះរូបភាព “ដោយមានបំណងសិចស៊ីមិនរំលោភឬបំផ្លាញដល់សង្គម” បើតាមសម្តីនាង ដូងចែនាង Jaenae បានបញ្ជាក់ថាដោយសារតែហាងរបស់ពួកគេនៅឆ្ងាយពីទីក្រុងពេកពុំមានមនុស្សទៅដល់ទើបពួកគេជួលនាងឲ្យទៅផ្សព្វផ្សាយ ដោយស្លៀកសំលៀកបំពាក់ បែបសិចសុី លិចលើលិចក្រោម ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវតែបើុណ្ណោះមិនមានអ្ថីផ្សេងពីនឹងឡើយ ។
លោកវរសេនីយ៍ឯក បន្តថា រូបភាពអាក្រាតនេះត្រូវចាត់ទុកជាការរំលោភបំពានច្បាប់អ៊ីនធឺណិតរបស់ប្រទេស ហើយអ្នកដែលប្រព្រឹត្តខុសនឹងច្បាប់នេះអាចនឹងជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ និង/ឬពិន័យជាប្រាក់ ១០ម៉ឺនបាត (ជាង៣ពាន់ដុល្លារអាមេរិក)។
ម្ចាស់ហាងកាហ្វេ “Coffee On Day” បាននិយាយទៅកាន់ទីភ្នាក់ងារព័ត៌មានក្នុងស្រុកនិងបានប្រាប់នគរបាលថា គាត់មិនបានដឹងថាវានឹងរំលោភបំពានច្បាប់ទេ ពីព្រោះតារាម៉ូដែលនៅក្នុងវិដេអូនេះមិនបានស្រាតថតដើម្បីទាក់ទាញភ្ញៀវឲ្យមកផឹកកាហ្វេនៅក្នុងហាងគាត់នោះទេ ដោយគ្រាន់តែស្លៀពាក់រៀងសិចសុីបន្តិចតែប៉ណ្ណោះ ៕
(មានវិដេអូ )