ប្រទេសថៃ ៖ បុព្វេសន្និវាស រូបរាងល្អស្រស់សង្ហា តែចរឹកមាយាទមិនបាន គ្មានទំនួលខុសត្រូវគិតតែពីផឹកស្រា លេងល្បែង និង រករឿងវាយដុំរហូត តើស្រីម្នាក់ណាដែលទ្រាំនិងទារុណកម្មផ្លូវចិត្តផ្លូវកាយបែបនេះបាន? កន្លងទៅថ្មីៗនេះមានផ្ទុះករណីកក្រើកមួយនៅប្រទេសថៃ រហូតដល់ស្ថានីយ៍ទូរទស្សន៍នានាបានចុះផ្សាយផងដែរ នោះគឺករណីវិបត្តិគ្រួសាររបស់នាង ប៉ី ដែលត្រូវប្តីធ្វើបាបទាំងផ្លូវកាយ និង ផ្លូវចិត្តហើយឈានដល់ការលែងលះមានសេរីភាពរៀងៗខ្លួន។ ខាងក្រោមនេះជាកិច្ចសំភាសន៍របស់នាង ” ប៉ី ” ដែលបានផ្តល់អោយបណ្តាញផ្សព្វផ្សាយនានា
នាង ប៉ី មានអាយុ23ឆ្នាំ កាលរួមរស់ជាមួយប្តីដើមមានកូនស្រីម្នាក់ ជាចំណងដៃ តែដោយសារប្តីផឹកស្រា លេងល្បែងស៊ីសង និងធ្លាប់បានបង្កការវាយតប់មកលើរូបនាងជាប្រពន្ធផងដែរ ពិសេសកាលនាងមានផ្ទៃពោះមុនៗ ដោយគ្មានការទទួលខុសត្រូវរបស់ប្តីនាងក៏ធ្លាប់ទម្លាក់កូនក្នុងផ្ទៃចោលម្តងដែរ ព្រោះប្តីរបស់នាងគេនិយាយថា គេចាក់ទឹកក្រៅពាងរហូត ហេតុអ្វីក៏មានកូន ឬមួយនាងទៅគេងជាមួយប្រុសផ្សេង?
ពេលលឺសំដីដូច្នេះនាងឈឺចាប់ណាស់ ហើយក៏តែងតែឈ្លោះគ្នាជាប្រចាំ ទើបនាងទ្រាំនឹងទង្វើរបែបនេះមិនបាន ក៏បានទំនាក់ទំនងទៅប្រាប់យាយខាងប្តីថា សុំលែងលះគ្នាហើយ ហើយនាងក៏មកសុំធ្វើការលក់ដូរក្នុងហាងបុកល្ហុងបស់បងប្រុសដែលជាប្តីបច្ចុប្បន្ននេះតែម្តង (ឈ្មោះ ម៉ីម៉ី អាយុ37ឆ្នាំ) តំបូងឡើងពួកគាត់ទាំងពីរគ្មានទំនាក់ទំនងអ្វីក្រៅពីការងារធម្មតាៗនោះទេ ហើយបង ម៉ីម៉ី គាត់ក៏មិនប្រាថ្នាស្នេហ៍ស្និទ្ធមកលើរូបនាងដែរ តែដោយពេលវេលាចេះតែកន្លង ហើយជាព្រេងនិស្ស័យផងនោះ ទើបធ្វើអោយពួកយើងទាំងពីរបានយល់ចិត្តគ្នា មើលឃើញពីសេចក្តីល្អរបស់គ្នាទៅវិញទៅមក ពិសេសគឺមានចិត្តអាណិតតែរៀងៗខ្លួនទើបឈានដល់ប្រាប់ចាស់ទុំអោយគាត់ចាត់ចែងតាមប្រពៃណីជាប្តីប្រពន្ធតែម្តងទៅ។
ជាមួយគ្នានោះដែរបុរសជាប្តីដើមបានអោយដឹងផងដែរថា ខ្លួនមិនបានធ្វើដូចដែលអតីតប្រពន្ធចោទប្រកាន់នោះទេ គឺនាងទេដែលរត់រកប្តីថ្មីចោលរូបគាត់ ហើយគាត់ក៏បានប្រកែក
ទៀតថា គាត់មិនបានធ្វើបាបនាង រឺប្រើហឹង្សាមកលើនាងនោះទេ៕
(ពេលបាត់បង់ទើបដឹងថាមានតំលៃ ពេលស្ថិតនៅហេតុអ្វីមិនចេះរក្សា?)
ប្រែរសំរួលដោយ ៖ Sing Ly
ប្រភព FB