ខេត្តបន្ទាយមានជ័យ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយរថភ្លើងមួយគ្រឿងបានបើកបុកចំរថយន្ត១គ្រឿងអូសប្រហែលជាង៣០ម៉ែត្រ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុង ភូមិបាលិលេយ្យ២ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមសម្តីអ្នកនៅក្បែរនោះប្រាប់ថា៖ នៅទីលើផ្លូវដែកនិងផ្លូវលំបំបែកផ្លូវជាតិលេខ៥ ម្តុំឃ្លាំងស្តុកកៅស៊ូចាក់ថ្នល់និងសួនច្បារប៉ោយប៉ែតមានជ័យនោះ ស្រាប់តែមានសំលឡេងរថភ្លើងបើកលឺដូចរាល់ដង លុះមួយសន្ទុះក្រោយមក ក៍ស្រាប់តែមានកាភ្ញាក់ផ្អើលថាបានបុកជាមួយរថយន្តមួយគ្រឿងម៉ាកនីសាន់១បាំងកន្លះ ពាក់ស្លាកលេខភ្នំពេញ ២L ៨៧២៧ បានរងគ្រោះនិងបើកបរដោយឈ្មោះ ថា ភេទប្រុស អាយុប្រមាណជាង៤០ឆ្នាំ។
ហើយអ្នកបើកបររថយន្តបានរងរបួសធ្ងន់ធ្ងរ ក៍ត្រូវកម្លាំងកងរាជអាវុធហត្ថដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតផងដែរ។
( សូមទស្សនាវិដេអូខាងក្រោម )
ប្រភព៖ ឡៃលី ប៉ោយប៉ែត