មួយករណីទៀតហើយ កាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៨ មានករណីឃាតកម្ម ផ្តើមចេញពីរឿងបាត់លុយ៣,០០០រៀល តែម្សិលមិញនេះមានករណីឈ្លោះប្រកែកគ្នាដោយសារបាត់លុយ២០មុឺនរៀល
ខេត្តកំពង់ស្ពឺ៖ កាលពីយបម្សិលមិញនេះ ត្រូវថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ មានករណីហិង្សាបានកើតឡើង ស្ថិតនៅភូមិអូរអង្គុំ ឃុំអមលាំង ស្រុក ស្រុកថ្ពង ខេត្តកំពងស្ពឺ ។
ប្រភពពីអ្នករស់នៅក្បែរនោះបានឲ្យដឹងថា៖ តំបូងឡើយមានករណីបាត់លុយ២០មុឺនរៀល ពេលនោះក៍កើតជារឿងហើយបានឈ្លោះប្រកែកគ្នារហូតដល់ប្រពន្ធខឹងទាញបំពង់ទីបវាយទៅលើប្តី ហើយប្តីក៍ទាញបានចានបាយរូចគប់ទៅលើប្រពន្ធបណ្តាលឲ្យបែកក្បាលរយះហូរឈាមស្រោចពេញខ្លួន ។
ភ្លាមៗនោះកូនរបស់ស្ត្រីសងគ្រោះបានដឹកម្តាយបញ្ជូនទោះកាន់មន្ទីពេទ្យឧដុង្គ ខេត្តកំពង់ស្ពឺ ។
បុរសជាប្តីមានឈ្មោះ ចិន វិន អាយុ៤៥ឆ្នាំ
រីឯប្រពន្ធឈ្មោះ កែលសុខ អាយុ៤២ឆ្នាំ ។
ក្រោយមកបុរសជាប្តីត្រូវបាននគបាលឃាត់ខ្លួន ដើម្បីកសាងសុំណុំរឿងតាមនិតិវិធីច្បាប់ ៕