ឃាតកម្មផ្តើមចេញពីរឿងរ៉ាវបាត់លុយ៣,០០០រៀល ក្លាយជារឿងក្តី កូនស្រីបង្កើតកាប់សម្លាប់ឪពុកបង្កើតខ្លួនឯង ….

0
320

ស្រុកល្វាឯម ៖ កាលពីល្ងាចម្សិលមិញ ត្រូវថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង ៤:៣០នាទី ស្ថិតនៅភូមិល្វាសកណ្តាល ឃុំល្វាស ស្រុកល្វាឯម ខេត្តកណ្តាល មានករណីឃាតកម្ម ផ្តើមចេញពីរឿងបាត់លុយ៣,០០០រៀល ក្លាយជារឿងក្តីឃាតកម្ម កូនស្រីបង្កើតកាប់សម្លាប់ឪពុកបង្កើត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ។

ជនរងគ្រោះឈ្មោះ ឯម រឿន ភេទប្រុស អាយុ៦៦ឆ្នាំ ( ត្រូវជាឪពុកបង្កើតជនសង្ស័យ ) ហើយជនសង្ស័យឈ្មោះ ឃុត ចាន់នីអាយុ៣១ឆ្នាំភេទស្រី ( ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ ) ។

ដើមហេតុនៃការសម្រេចចិត្ត ទាញកាំបិតមកសម្លាប់ឪពុកបង្កើតខ្លួនឯងនេះក៏ដោយសារក្រោយពីនាងមកពីលក់ឆៃថាវវិញពេលដល់ផ្ទះក៏រាប់លុយហើយក៏រាប់ទៅបាត់ ៣.០០០រៀល គិតថាមានតែឪពុកទេអ្នកយក។

ពេលឪពុកមកពីកន្លែងកាត់សក់វិញនាងចាន់នីក៏ស្ទុះទៅយកកាំបិតផ្គាក់មកកាប់ឪពុកស្លាប់ភ្លាមនៅក្រោមផ្ទះតែម្តង។

ក្រោយពេលមន្ត្រីប៉ុស្តិរដ្ឋបាលល្វាសទទួលបានពត៍មានពីប្រជាពលរដ្ឋក្បែរខាងកំលាំងក៏ចុះដល់កន្លែងកើយហេតុនិងស្វែងរកចាប់បានជនសង្សយ័រួចបញ្ជូនមកប៉ុស្តិដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកល្វាឯម – Police Inspectorate Of Lvea Aem District

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here