ខេត្តរតនគិរី ៖ កាលពីថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញនេះ មានករណីឪពុកចុងចាប់រំលោភកូនដើមដែលជាអនីតិជនស្ថិតក្នុងចម្ការម្រេចក្បែរ គុម្ពចេក នៅក្នុងភូមិជ្រៀក ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនៈគិរី ។
បើតាមសម្តីម្តាយរបស់ក្មេងស្រីរងគ្រោះបានបញ្ជាក់ថា៖ គាត់មានការសង្ស័យថា ត្រូវជាប្តីរបស់ខ្លួននោះ បានរំលោភកូនស្រីជាច្រើនលើកមកហើយទើបគាត់លួចតាមដានក៏ទៅទាន់ឃើញប្តីរបស់ខ្លួនកំពុងរំលោភកូនស្រីនៅក្បែរគុម្ពចេកក្នុងចម្ការនោះតែម្តង។
ជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាពរំលោភរួចក៍បានរត់គេចខ្លួនបាត់ភ្លាមៗ នៅល្ងាចកើតហេតុនោះតែម្តង។
ជនសង្ស័យឈ្មោះ នួន សាំង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាឪពុកចុង) មានទីកន្លែងកំណើតភូមិផ្សារដំបង ឃុំដើមដូង ស្រុកទូកមាស ខេត្តកំពត មកស្នាក់នៅធ្វើចម្ការក្នុងភូមិឃុំកើតហេតុខាងលើ
រីឯក្មេងស្រីរងគ្រោះជាអនីតិជនឈ្មោះ ស-ច-ន អាយុ១១ឆ្នាំ ជនជាតិខ្មែរ ( ត្រូវជាកូនដើម )។
បន្ទាប់មកគាត់នាំកូនស្រីមកប្តឹងសមត្ថកិច្ចនៅអធិការដ្ឋានស្រុកបរកែវ ដើម្បីតាមរកចាប់ខ្លួនបុរសជាល្មើសត្រូវជាប្តី និងត្រូវជាឪពុកចុងនោះមកផ្ដន្ទាទោសទៅតាមច្បាប់។
ហើយកម្លាំងជំនាញស្រុកក៏ធ្វើកំណត់ហេតុបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕