ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃ ទី០៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាប្រហែលម៉ោង២៣៖២៥នាទី មានអគ្គីភ័យឆាបឆេះនៅខាងមុខសណ្ឋាគារ Holiday Villa ( ហូលីដេរវីឡា ) នៅបណ្តោយផ្លូវ៥០២ ស្ថិតក្នុងក្រុម១៥ ភូមិ៤សង្កាត់៤ ខេត្តព្រះសីហនុ ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា ខណះពេលដែលទីតាំងសណ្ឋាគារមានការដាច់ភ្លើង ហើយបុគ្គលិកក៍បានទៅបញ្ឆេះម៉ាស៊ីនភ្លើងតែដោយសារការបញ្ឆេះម៉ាសុីនភ្លើងនោះយូរៗពេកធ្វើពេកទើបធ្វើម៉ាស៊ីនភ្លើក្តៅក៍ផ្ទុះឆេះតែម្តងទៅ ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដថា អគ្គីភ័យឆាបឆេះនេះបណ្ដាលអោយខូចខាតមានដូចជា៖
ទី១ ខូចខាតម៉ាសុីនភ្លើងចំនួន ០១គ្រឿង ទាំងស្រុង
ទី២ ខូចខាតទូរ ATM ធនាគារANZ ចំនួន ០១គ្រឿងទាំងស្រុង
ទី៣ ខូចខាតរថយន្តចំនួន ០៣គ្រឿងទាំងស្រុង
-រថយន្តម៉ាក Tuntdra (ធុនត្រា) ពណ៌ទឹកមាស ពាក់ស្លាកលេខខេមរះភូមិន្ទ 09 2-5644 ម្ចាស់( ពុំទាន់ស្គាល់អត្តសញ្ញាណ)
-រថយន្តម៉ាក(លុច្សសុិស) Lexes RX 330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF-4923 ម្ចាស់ឈ្មោះ ទីន កាម៉ាល់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ បុគ្គលិកក្រុមហ៊ុនកាតទូរស័ព្ទ QB មានទីលំនៅ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ
-រថយន្តម៉ាក Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-5402 ម្ចាស់( ពុំទាន់ស្គាល់អត្តសញ្ញណ) ។
ខូចខាតផ្នែកខាងមុខសណ្ឋាគារមួយចំនួន មិនមានមនុស្សរងគ្រោះថ្នាក់ឡើយ ។
ករណីនេះសមត្ថកិច្ចចម្រុះមានកម្លាំងស្នងការដ្ឋាននគរបាលខេត្តនិងកងរាជអាវុធហត្ថខេត្ត ចេញអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័ជួយសង្គ្រោះពន្លត់ បាន រលត់ ១០០% នៅវេលាម៉ោង ០០:២០នាទីរំលងអាធ្រាត្រ ឆ្លងចូលថ្ងៃ៧មេសា២០១៨៕
សូមទស្សនាវិដេអូ
ប្រភព៖ Huy Bunleng