ភ្នំពេញ ៖ ជនសង្ស័យដែលជាឃាតកសម្លាប់ស្ដ្រីម្នាក់ ហើយញាត់ចូលក្នុងធុងទឹកកក ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះ ឃឿន ធានី
នគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្រោយពេលចាប់ខ្លួនហើយ នៅពេលនេះ កម្លាំងសមត្ថកិច្ច បាននិងកំពុងនាំខ្លួនជនសង្ស័យ ទៅឆែកផ្ទះនៅភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ច មិនទាន់បង្ហាញសាវតារឃាតកររូបនេះទេ និងមូលហេតុដែលឈានដល់ការកាប់សម្លាប់នារីនៅឡើយទេ។
ជនសង្ស័យ
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះ ដែលត្រូវគេកាប់ជាច្រើនកាំបិត ស្រាតញាត់ចូលក្នុងធុងទឹកកក យកទៅទម្លាក់ចោលនៅក្បែរស្ពានព្រះគន្លង ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ នារីរងគ្រោះឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ ស្នាក់នៅ ភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕
ប្រភព ៖ CEN