ប្រវត្តិថ្ងៃ៨មិនា៖ នៅឆ្នាំ ១៩១០ សន្និបាតអន្តរជាតិនារីដែលមានប្រទេស ១៧ ចូលរួមបានធ្វើឡើងនៅទីក្រុងកូប៉ែនហាក រដ្ឋធានីនៃប្រទេសដាណឺម៉ាក បានសម្រេចយកថ្ងៃ ៨ មីនា “ទិវានារីអន្តរជាតិ” ថ្ងៃមហាសាមគ្គីតស៊ូរបស់នារីពលករទូទាំងសាកលលោក ដើម្បីសិទ្ធិសេរីភាពប្រជាធិបតេយ្យដោយភ្ជាប់ជាមួយនឹងពាក្យស្លោកថា «មួយថ្ងៃធ្វើការប្រាំបីម៉ោង», «ធ្វើការស្មើគ្នា បៀវត្សស្មើគ្នា», «ការពារសុខភាពមាតា និងទារក» ។
ដូចនេះថ្ងៃ ០៨ មីនាជាថ្ងៃបុណ្យអន្តរជាតិនារី ដែលរំឮកអំពីការតស៊ូរបស់នារីពលករទូទាំងសកលលោក ដែលប្រឹងប្រែងដើម្បីរំដោះនារី ដោយទាមទារឱ្យអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងនារី។
បើយើងក្រឡេកមកមើលបច្ចុប្បន្នឯណេះវិញរាល់ពេលដល់ថ្ងៃបុណ្យសិទ្ធនារីម្តងៗយើងបានឃើញបងប្អូនបានឈប់សំរាកពីកាងារហើយបងប្អូនដែលរស់នៅក្នុងស្រុក រឺ ក្រៅស្រុកបាននាំគ្នាទិញវត្ថុអនុស្សាវរីយ៍ជូន បងប្អូន ឳពុកម្តាយ មិត្តភក្កិ រឺក៍អ្នកពិសេស.ល.៕
តែមានប្អូនមួយចំនួនទៀតបាននាំក្រុមគ្រួសារ មិត្តភក្កិ រឺ អ្នកពិសេស ទៅដំណើរកំសាន្តទៅទីជិតទីឆ្ងាយទៅតាមចំណង់ចំណូលរបស់ពួកគេ បើមើលតាមវិដេអូនឹងរូបភាពទាំងនេះហាក់បីដូចជាមានការសប្បាយរីករាយក្នុងការបានទៅដំណើរកំសាន្តក្នុងថ្ងៃឈប់សំរាក
ដោយ៖ វ៉ាន់ ដេត