កក្រើក ! វិប្បដិសារីនៃការអោយតំលៃទៅលើលុយ (មានវីដេអូ)

0
378

បរទេស ៖ កាលពីកន្លងទៅថ្មីៗនេះតារា YouTube ចំនូលរាប់លានដុល្លាលោក Coby បានបង្កើតវីដេអូមួយដែលបង្ហាញពីការមើលងាយតំលៃរបស់មនុស្ស និង ការអោយតំលៃទៅលើលុយ។ ជាក់ស្តែងក្នុងវីដេអូនោះបង្ហាញអំពីការអប់រំ និង ដាស់តឿនមនុស្សអោយចេះស្រលាញ់គ្នា ចេះស្រលាញ់ជីវិត ចេះសុជីវធម៍ គោរពប្រតិបត្តប្រើសំដីពិរោះពិសារទៅវិញទៅមក។

សាច់រឿងក្នុងវីដេអូបានបង្ហាញថា ៖ នៅវេលាថ្ងៃមួយ Coby បានរៀបចំខ្លួន សាមញ្ញហើយដើរសំដៅទៅហាងនំដូណាត់តែត្រូវអ្នកបំរើនៅទីនោះឃាត់ក្រោមហេតុផលម៉ាក់ងាយ គ្មានប្រាក់ និង រំខាន ថែមទាំងដេញចេញពីទីតាំងទៀតផង តែក្រោយមកត្រូវ Coby វាយបកវិញដោយបង្ហាញប្រាក់ និង បង្ហាញពីកំហុសភ្លាមៗដល់អ្នកបំរើនៅទីនោះផងដែរ។

ជាក់ស្តែងវីដេអូនេះពិតណាស់បង្ហាញពីតថភាពរបស់សង្គមដែលផ្តល់តំលៃទៅលើតែលុយ ភាពហ់ឺុហា សំភារះនិយម ដែលជាមេរោគរាតត្បាតគ្រប់សម័យកាល និង គ្រប់ជាតិសាសន៍ មានតែមនុស្សទេទើបអាចកំចាត់មេរោគនេះបាន៕

ដោយ ៖ Sing Ly

LEAVE A REPLY

Please enter your comment!
Please enter your name here