ភ្នំពេញ៖ រៀបចំនិងជល់ហើយស្រាប់តែ សមត្ថកិច្ចទៅដល់នាំគ្នារត់បាតជើងសរព្រៀត ហេតុការណ៍នេះកើតឡើងនោះវេលា ម៉ោង៩និង៣០នាទីព្រឹកនេះ ថ្ងៃព្រហស្បតិទី១ខែកុម្ភៈឆ្នាំ២០១៨ ស្ថិតនៅខាងក្រោយកុងសុីកាប់ជ្រូកក្នុងភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ខណ្ខមានជ័យរាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលប៉ិស្តិស្ទឹងមានជ័យ៣ចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងកាលពីវេលាម៉ោង៩នង៣០នាទីព្រឹកថ្ងៃព្រហស្បតិទី១ខែកុម្ភៈឆ្នាំ២០១៨ស្ថិតនៅខាងក្រោយកុងសុីកាប់ជ្រូកក្នុងភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ខណ្ខមានជ័យរាជធានីភ្នំពេញ។ ដោយមានកាបញ្ជាពីលោកវរៈសេនីយ៍ឯក តេង សុីណូ អធិការនគរបាលខណ្ឌមានជ័យអោយលោក ឯម ភារី នាយប៉ុស្តិនគរបាលស្ទឹងមានជ័យ៣បានដាក់កម្លាំងចុះទៅបង្រ្កាបទីតាំងជល់មាន់ខាងលើនេះកម្លាំងនគរបាលបានធ្វើកាដកហូតមាន មាន់ចំនួន២ក្បាល ជញ្ជី១ ស្គុតសម្រាប់រុំមួយចំនួនដុំ។
បើតាមសម្តី លោក ឯម ភារី នាយប៉ុស្តនគរបាលស្ទឹងមានជ័យ៣បានអោយដឹងថា៖
ក្នុងការចុះបង្ក្រាបក្រុមអ្នកញៀនល្បែងទាំងនេះស្រាប់តែឃើញសមត្ថកិច្ចបាននាំគ្នារត់សឹងតែល្បូតខោដោយមិនបានងាកក្រោយនោះទេរត់យកតែរួចខ្លួន។
បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា
ប្រភព៖ យប់មិញ – Yobminh