ខេត្តមណ្ឌលគីរី៖ ករណីផ្ទុះអាវុធសម្លាប់មនុស្ស៣នាក់ នៅចំណុចជិតព្រំដែនកម្ពុជា-វៀតណាម កាលពីវេលាម៉ោងចន្លោះ៤-៥ ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចចម្ងាយប្រមាណជា២៥គីឡូម៉ែត្រ ពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ករណីផ្ទុះអាវុធនេះកើតឡើងរវាងកម្លាំងអាវុធហត្ថ និងមន្រ្តីបរិស្ថាន ជាមួយកម្លាំងនគរបាលការពារព្រំដែនបានធ្វើឲ្យមានមនុស្សស្លាប់៣នាក់។
ជនរងគ្រោះដែលស្លាប់ទាំង៣នាក់នោះរួមមាន៖ ទី១៖ ឈ្មោះ សេក វឌ្ឍនា ជាមន្រ្តីអាវុធហត្ថ (ស្លាប់) ទី២៖ ឈ្មោះ កើត សុខណៃ ជាមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន (ស្លាប់) និងទី៣៖ បុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល (មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ)។
តាមសម្តីឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់បណ្តាញព័ត៌មាន ក្នុងស្រុកបានឲ្យដឹងថា៖ នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះឲ្យដឹងថា នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ បានចេញបញ្ជាជាបន្ទាន់ឲ្យកម្លាំងសមត្ថកិច្ច នៃគណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ ចុះពិនិត្យករណីផ្ទុះអាវុធសម្លាប់មនុស្ស៣នាក់ នៅចំណុចជិតព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគីរី។
ប្រភព៖ FB