ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ លោក វរសេនីយ៍ឯកយឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ និងលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ រួមដំណើរជាមួយមន្រ្តីក្រោមឱវាទ បានអញ្ជើញទៅចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រមដល់ជនរងគ្រោះម្នាក់ បានស្លាប់ក្នុង ក្នុងករណីផ្ទុះអាវុធ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងមាន់ជល់ និងបៀរអប៉ោង មួយកន្លែង ខាងក្រោយផ្សារកាណាសុីធី ភូមិ
ចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យកាលពីព្រឹកថ្ងៃទី២១ ខែមករា ម្សិលមុិញ ។
ជនរងគ្រោះ មានឈ្មោះ ឈៀក រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី៣ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិសែនអោក ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ មានប្រពន្ធឈ្មោះ ណុប ផាន្នី អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា ។
ជាទុក្ខក្រៀមក្រំសម្រាប់គ្រួសារខាងលើ ក្រោយពីជនរងគ្រោះ បានស្លាប់ បន្ទាប់ពី ផ្ទុះអាវុធក្នុងកិច្ចបង្ក្រាបនៅទីតាំងខាងលើ ក្នុងនាមជាសមត្ថកិច្ច ខណ្ឌពោធិសែនជ័យ មានការសោកស្តាយនិងសូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ ។ ឆ្លៀតក្នុងឱកាសនេះ នគរបាលខណ្ឌពោធិសែនជ័យ បានពាំនាំយកបច្ច័យសំណង និងបច្ច័យចូលបុណ្យមួយចំនួនធំ។
(ចំពោះពត៍មានបន្ថែមផ្សេងៗក្រុមការងារយើងខ្ញុំនិងផ្សាយបន្តរនៅពេលក្រោយ )
ដោយ ៖ Sing Ly