NAIROBI (Reuters):ប៉ូលិសបាននិយាយកាលពីថ្ងៃចន្ទថា ជនជាតិអាមេរិកបួននាក់និងអ្នកបើកបរជនជាតិកេនយ៉ា របស់ពួកគេត្រូវបានសម្លាប់ នៅពេលដែលឧទ្ធម្ភាគចក្ររបស់ពួកគេ បានធ្លាក់នៅលើកោះដាច់ស្រយាលមួយ ឈ្មោះកោះTurkana នៅក្នុងឧទ្យានជាតិមួយ នៅភាគពាយព្យប្រទេសកេនយ៉ា។
ប្រភពពីប៉ូលិសបានប្រាប់រ៉យទ័រឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ឧទ្ធម្ភាគចក្រនេះ មានគោលដៅ ត្រូវហោះ ទៅចុះចតនៅឧទ្យានជាតិ កោះកណ្តាល នៅប្រហែលម៉ោង៨យប់ ហើយបន្ទាប់មកយើងក៏ត្រូវបាត់ការទាក់ទង ជាមួយគ្នាតែម្តង លុះបន្តិចក្រោយមកយើងក៏បានដំណឹងថា ឧទ្ធម្ភាគចក្របានធ្លាក់ផ្ទុះឆេះ ហើយមនុស្សនៅលើយន្តហោះបានស្លាប់ទាំងអស់។
យ៉ាងណាវិញ មូលហេតុនៃការធ្លាក់នេះមិនទាន់ត្រូវបានកំណត់នៅឡើយទេ។
ប៉ូលីសមិនបានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះដោយនិយាយថាសាច់ញាតិរបស់ពួកគេត្រូវបានជូនដំណឹងជាមុន។
គួររំលឹកថា ការធ្លាក់នេះ កើតមានតិចជាងមួយខែបន្ទាប់ ពីជនជាតិអាមេរិកបីនាក់ក្នុងចំណោមប្រាំនាក់ ដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះមួយនៅភាគខាងលិចនៃប្រទេសនេះផងដែរ៕
ប្រភព៖ ដើមរាំង-Dermrang