ថូណាដូព្យុះកំបុតត្បូងបានសម្លាប់មនុស្សជាង២០និងរបួសរាប់សិបនាក់នៅរដ្ឋអាឡាបាម៉ាសហរដ្ឋអាមេរិក

0
327

Washington (AFP)ៈ ព្យុះកំបុតត្បូងមួយ បានបោកបក់កាត់រដ្ឋអាឡាបាម៉ាភាគខាងត្បូងនៃប្រទេសអាមេរិច កាលពីថ្ងៃអាទិត្យដោយបានសម្លាប់មនុស្ស 23 នាក់ និងដើមឈើបានដួលរលំ និងបង្កការខូចខាតដល់អគារ និងផ្លូវថ្នល់ជាច្រើន។

យោងទៅតាម PowerOutage បានឱ្យដឹងថាផ្ទះជាង 6000 ខ្នងត្រូវបានទុកចោលនៅក្នុងរដ្ឋ Alabama ខណៈដែលមនុស្សចំនួន 16.000 នាក់បានរងគ្រោះដោយការដាច់ចរន្តអគ្គិសនីនៅក្នុងរដ្ឋ Georgia ។

អាជ្ញាធរបានព្រមានថាចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ខណៈអ្នកដែលសង្គ្រោះកំពុងតាមរកកំទេចកំទីនៅ Beauregard ចម្ងាយ 95 គីឡូម៉ែត្រខាងកើតរដ្ឋធានី Montgomery ។

ការកំណត់ EF-3 – មានទំហំ 0 ទៅ 5 មានន័យថាខ្យល់ព្យុះនេះមានខ្យល់ពី 136 ទៅ 165 ម៉ៃល៍ (ពី 218 ទៅ 266 គីឡូម៉ែត្រ) ក្នុងមួយម៉ោង។

មជ្ឈមណ្ឌលអាកាសធាតុជាតិបានចេញការព្រមាន ពីព្យុះកំបុតត្បូងមួយសម្រាប់តំបន់នានា កាលពីព្រឹកថ្ងៃអាទិត្យ ដោយអំពាវនាវ ដល់ប្រជាពលរដ្ឋឱ្យទៅពួនក្នុងបន្ទប់ក្រោមដី ឬបន្ទប់ខាងក្នុងនៅជាន់ទាបបំផុត នៃអាគារដែលរឹងមាំ។

កាលពីថ្ងៃអាទិត្យលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានសម្តែងនូវការសោកស្តាយ ចំពោះអ្នក ដែលរងផលប៉ះពាល់ហើយ លោកបានសរសេរនៅលើធ្វីតធ័រថា ចំពោះប្រជាជនដ៏អស្ចារ្យ នៃអាឡាបាម៉ា និងតំបន់ជុំវិញ សូមឲ្យមានការប្រុងប្រយ័ត្ន និងសុវត្ថិភាពព្រោះខ្យល់ព្យុះនិងខ្យល់ព្យុះសង្ឃរាវាពិតជាមានសាហាវឃោឃៅ ហើយអាចនឹងបំផ្លាញមិត្តភក្ដិនិងក្រុមគ្រួសាររបស់យើងផងដែរ ហើយចំពោះអ្នករងរបួស សូមព្រះប្រទានពរដល់អ្នកទាំងអស់គ្នា ។

គួររំលឹងដែរ នេះគឺជាមហន្តរាយដ៏ធំមួយក្នុងរយៈពេល50 ឆ្នាំចុងក្រោយនេះដែលមិនធ្លាប់មានពីមុនមក៕ចាន់ រី

ប្រភព៖ ដើមរាំង-Dermrang

LEAVE A REPLY

Please enter your comment!
Please enter your name here