ANKARA (Reuters): រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសទួកគីនិងអាម៉េរិកកំពុងចរចាអំពីការផ្តល់ជូនរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការលក់កាំជ្រួចការពារមីស៊ីល Patriot ទៅកាន់ទីក្រុងអង់រ៉ា។
យោងតាមការអត្ថាធិប្បាយរបស់Cavusoglu កើតមានបន្ទាប់ពី Bloomberg បានរាយការណ៍ថាប្រទេសទួរគីបានបដិសេធសំណើរសុំរបស់សហរដ្ឋអាមេរិកដើម្បីផ្តល់ប្រព័ន្ធមីស៊ីល ប៉ាទ្រីយ៉ូត នៅចុងឆ្នាំនេះ។
ក្នុងអំឡុងពេលនៃការចរចាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនអាចផ្តល់ប្រព័ន្ធមួយមុននេះបន្ទាប់ពីការជំទាស់ពីប្រទេសទួរគី ចំពោះពេលវេលានៃការយឺតយ៉ាវដឹកជញ្ជូន។ លោកបានបន្ថែមថា លទ្ធភាពនៃការផលិតរួមគ្នាឬការផ្ទេរបច្ចេកវិទ្យា ក៏មានសារៈសំខាន់ផងដែរសម្រាប់ទីក្រុងអង់ការ៉ា។
ខណៈពេលដែលផ្តល់ជូន Patriots ទៅកាន់ប្រទេសទួរគីសហរដ្ឋអាមេរិកបានព្រមានសម្ព័ន្ធមិត្តរបស់អង្គការណាតូទាំងអស់ នឹងប្រឆាំងនូវការទិញប្រព័ន្ធការពារមីស៊ីលរបស់រុស្ស៊ី ដោយនិយាយថាវាមិនអាចបញ្ចូលទៅក្នុងការការពារអាកាសណាតូទេ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសទួកគីនៅតែប្តេជ្ញាចំពោះកិច្ចព្រមព្រៀងសម្រាប់ប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ីដដែល ហើយ(S -400s) នឹងត្រូវបានបញ្ជូនឆ្ពោះទៅក្រងអង់ការ៉ានៅចុងឆ្នាំនេះក្នុងរដូវស្លឹកឈើជ្រុះ។
គួរបញ្ជាក់ថា ក្រុមមន្រ្តីអាមេរិកបានព្រមានថាប្រសិនបើទួរគីហ៊ានទិញ S-400 ក្រុង Washington នឹងដកការផ្តល់ជូនរបស់ខ្លួនដើម្បីលក់កញ្ចប់មីស៊ីល Raytheon Co ដែលមានតំលៃ 3,5 ពាន់លានដុល្លារហើយអាចរាំងខ្ទប់ការលក់យន្តហោះចម្បាំងទៅទួរគីនិងដាក់ទណ្ឌកម្មផងដែរ៕ចាន់ រី
ប្រភព៖ ដើមរាំង-Dermrang