ថ្វីបើគម្រោងយានអវកាស Starship របស់ក្រុមហ៊ុន SpaceX មិនទាន់ចេញជាផ្លែផ្កាក្តី ប៉ុន្តែស្ថាបនិក ក្រុមហ៊ុន លោក Elon Musk បានប្រកាសព្យាករណ៍ទុកជាមុនជុំវិញ តម្លៃជើងហោះហើរទៅ កាន់ភពអង្គារ នាថ្ងៃ អនាគត។
តាមរយៈការបង្ហោះលើ Twitter កាលពេលថ្មីៗនេះ លោក Musk ជឿជាក់ថា ការហោះទៅកាន់ភពអង្គារ នឹងត្រូវចំណាយទាបជាង ៥០០០០០ ដុល្លារ ឬអាចធ្លាក់ទាបបំផុតដល់ក្រោម ១០០០០០ ដុល្លារក៏មាន។
ចំណុចសំខាន់ប្រសិនអ្នកចង់ហោះត្រលប់មកភពផែនដីវិញ គឺអាចមកដោយឥតគិតថ្លៃ ពុំតម្រូវឲ្យចាយ វាយអ្វីឡើយ។ លោកគិតថា តម្លៃប៉ុណ្ណេះសមល្មមនឹងមនុស្សដែលរស់នៅក្នុងបណ្តាប្រទេសជឿនលឿន អាចលក់ចោលផ្ទះរបស់ពួកគេលើភពផែនដី ហើយផ្លាស់ទៅរស់នៅលើភពអង្គារ ប្រសិនជាមានចំណង់ ចំណូលចិត្ត៕