TEHRAN, Iran (AP)៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ខ្មាន់កាំភ្លើងបានសម្លាប់ប៉ូលិសអ៊ីរ៉ង់ម្នាក់និង បានវាយប្រហារមន្ដ្រីប៉ូលិសនៅក្នុងការបាញ់ប្រហារ កាលពីថ្ងៃពុធក្នុងអំឡុងពេលដែលគ្រាប់កាំភ្លើងបានបាញ់ត្រូវ នឹងរថយន្ដដឹកឥន្ធនៈមួយគ្រឿងដែលបណ្តាលឱ្យវាផ្ទុះ។ ក្រោយមកអាជ្ញាធរបាននិយាយថាជនសង្ស័យ 5 នាក់ត្រូវបានចាប់ខ្លួន។
ទូរទស្សន៍រដ្ឋបានដកស្រង់សម្តីលោកឧត្តមសេនីយ៍ Mohammad Mahdia ជាមេប៉ូលិសនៅភាគខាងលិចខេត្ត Lorestan ដែលការបាញ់ប្រហារនេះបានកើតឡើងដោយនិយាយថាជនសង្ស័យជាក្រុមខុសគ្នាពីរ។ គាត់មិនបានបញ្ជាក់លម្អិតទេប៉ុន្តែបាននិយាយថាការស៊ើបអង្កេតកំពុងបន្ត។
របាយការណ៍បាននិយាយថា ការបាញ់ប្រហារនេះបានកើតឡើងនៅក្បែរស្ថានីយឧស្ម័នមួយ ហើយថាការផ្ទុះនៃសាទែនផ្ទុកប្រេងនេះបានបំផ្លាញទ្រព្យសម្បត្តិនិងផ្ទះសំបែងប្រជាជនដែលនៅក្បែរនោះផងដែរ។ ប៉ូលិសដែលត្រូវគេសម្លាប់ត្រូវបានកំណត់អត្តសញ្ញាណហើយដែលមានឈ្មោះNajmeddin Bavi ។
ទូរទស្សន៍រដ្ឋដដែលបាននិយាយថាមន្ត្រីប៉ូលិសម្នាក់ដែលរងរបួសគឺលោក Jaber Beiranvand ស្ថិតនៅ ICU នៅឯមន្ទីរពេទ្យក្នុងស្រុកមួយ។
យោងតាមរបាយការណ៍មួយបាននិយាយថា ខ្មាន់កាំភ្លើងដំបូងបានបើកការបាញ់ប្រហារទៅលើរថយន្តដឹកប្រេងនិងបន្ទាប់មកប៉ូលីសដែលកំពុងល្បាតតំបន់នោះ។ អ្នកវាយប្រហារក្រោយមកបានភៀសខ្លួននៅក្នុងរថយន្តដែលលួច។
បញ្ជាក់ដែរថា តំបន់ដាច់ស្រយាល Lorestan បានមើលឃើញការប៉ះទង្គិច ទាក់ទងនឹងកុលសម្ព័ន្ធម្តងម្កាលហើយមនុស្សជាច្រើន នៅក្នុងតំបន់នេះភាគច្រើនមានអាវុធឯកជន។នៅក្នុងខែវិច្ឆិកាអាជ្ញាធរបានរឹបអូសយកកាំភ្លើងចំនួន150ដើមពីអ្នករត់ពន្ធនៅក្នុងខេត្តនេះ៕
ចាន់ រី
ប្រភព៖ ដើមរាំង-Dermrang