មនុស្ស៥នាក់ត្រូវបានស្លាប់ និងពីរនាក់ផ្សេងទៀតរងរបួសធ្ងន់ នៅពេលយន្តហោះខ្នាតតូច មួយគ្រឿងបានធ្លាក់ចុះមកបុកចូលក្នុងផ្ទះប្រជាពលរដ្ឋមួយ នៅក្នុងសង្កាត់មួយនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា។
យោងតាមរ៉យទ័របានផ្សាយថា មានយន្តហោះខ្នាតតូចនេះបានផ្ទុះឡើងនៅពាក់កណ្តាលអាធ្រាតកាលពីថ្ងៃអាទិត្យខណៈមេឃភ្លៀងខ្លាំង។
មនុស្ស 4 នាក់បានស្លាប់នៅក្នុងផ្ទះ Yorba Linda ដែលបានឆេះ និងបុរសម្នាក់ទៀតដែលត្រូវបានគេស្គាល់ថា អ្នកបើកយន្តហោះបានឆេះស្លាប់ភ្លាមៗនៅនឹងកន្លែងផងដែរ។
អ្នកនាំពាក្យរដ្ឋបាលអាកាសចរណ៍សហព័ន្ធ Allen Kenitzer បាននិយាយថាយន្តហោះ Cessna 414A បានហោះចេញពីអាកាសយានដ្ឋានក្រុងហ្វ័រតូតុនចម្ងាយប្រហែល 12 គីឡូម៉ែត្រខាងលិចនៃកន្លែងកើតហេតុនេះ។
ប៉ូលីសល្បាតក្នុងតំបន់បានប្រាប់រ៉យទ័រថា បុរសពីរនាក់និងស្ត្រីពីរនាក់បានស្លាប់ នៅក្នុងផ្ទះប៉ុន្តែមិនបានផ្តល់ព័ត៌មាន អត្តសញ្ញាណផ្សេងទៀតទេ។
រូបភាពពីលើអាកាស ដែលថតដោយឧទ្ធម្ភាគចក្រព័ត៌មាន បានបង្ហាញពីផ្នែកប្លែកៗដែលរួមមានបន្ទះស្លាបមួយចំហៀង ដែលផ្លោងនៅរាយប៉ាយនៅលើដំបូលនិងផ្លូវជាដើម។ ភ្លៀងធ្លាក់ចេញពីព្យុះរដូវរងាបានជួយអ្នកពន្លត់អគ្គីភ័យពន្លត់ភ្លើងផ្ទះផងដែរ។
តាមការឲ្យដឹងពីអាជ្ញាធរនិងក្រុមប្រឹក្សាដឹកជញ្ជូននិងសុវត្ថិភាពជាតិថាករណីនេះ នឹងត្រូវបានធ្វើការស៊ើបអង្កេតពីមូលហេតុនៃការធ្លាក់ឲ្យបានច្បាស់លាស់៕
ប្រភព៖ ដើមរាំង-Dermrang