អតីតប្រធានាធិបតីគុយបាលោក Raul Castro បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបង្វែរគោលនយោបាយប្រឈមមុខដាក់គ្នាមកគុយបាសារជាថ្មី ។ លោក Castro ដែលនៅតែជាប្រធានបក្សកុម្មុយនីស្តកំពុងកាន់អំណាច បានលើកឡើងដូច្នេះ នៅក្នុងខួបលើកទី ៦០ឆ្នាំ នៃបដិវត្តដែលដឹកនាំដោយបងប្រុសរបស់គាត់គឺលោក Fidel Castro។
លោក Paul ដែលបានកាន់អំណាចចន្លោះឆ្នាំ ១៩៥៩ និង ២០១៨ បានជម្រុញឱ្យពលរដ្ឋគុយបា ត្រៀមរៀបចំខ្លួនឱ្យបានគ្រប់ពេល ដើម្បីការពារឯករាជ្យភាពរបស់ខ្លួន និងលើកឡើងថា របបបដិវត្តនៅតែមានជីវិតនៅឡើយ។លោក Raul Castro បានប្រគល់តំណែងប្រធានាធិបតីទៅលោក Miguel Diaz-Canel កាលពីដើមឆ្នាំ ២០១៨។
គួររំឮកផងដែរថា ទំនាក់ទំនងរវាងប្រទេសគុយបា និង សហរដ្ឋអាមេរិក មានសភាពរសាយនឹងគ្នាចាប់តាំងពីក្នុងរដ្ឋបាលលោក បារ៉ាក់អូបាម៉ាមកម្ល៉េះ ហើយក្នុងជំនាន់លោកត្រាំវិញ ក៏កាន់តែលំបាកជាងមុនទៅទៀត ៕