លោកប្រធានាធិបតីរុស្ស៊ីព្រមានថា សង្រ្គាមអាវុធនុយក្លេអ៊ែរអាចនឹងកើតមានឡើង បើអាមេរិក…….

0
337

លោក​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បានចេញ​សេចក្តី​ព្រមាន​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងមកនេះ ​អំពី​ការគំរាមកំហែង​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​ ដែល​អាច​នឹង​កើតមាន​ និង ​បាន​បន្ទោស​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​សហរដ្ឋ​អា​មេ​រិក ដែល​មិនមាន​ភាព​ទទួលខុសត្រូវ​ និង ​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​។​

​លោក​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំឆ្នាំ​មួយ​ថា ​បញ្ហា​នេះ​អាច​នាំទៅរក​ការបំផ្លិចបំផ្លាញ​នៃ​អរិយ​ធ៌​ម​របស់​មនុស្ស​និង​ភពផែនដី​ទាំងមូល​។​ លោក​បានចង្អុលបង្ហាញ​ពី​ចេតនា​របស់​ទីក្រុង​វ៉ាស៊ីនតោន​ថា ​មានបំណង​ចាក​ចេញពី​សន្ធិសញ្ញា Intermediate-Range Nuclear Forces ដែលមាន​តាំងពី​ឆ្នាំ ១៩៨៧ និង ​ការស្ទាក់ស្ទើរ​របស់ខ្លួន​ក្នុង​ការចរចា​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ឈ្មោះ ថា 2010 New START ដែល​នឹង​ផុតកំណត់​នៅ​ឆ្នាំ​២០២១ ប្រសិនបើ​ប្រទេស​ទាំងពីរ​មិន​ព្រម​ពិភាក្សា​ឡើងវិញ​ទេនោះ​។

ក្រុមមន្ត្រី​ទាំង​នៅក្នុង​ប្រទេស​រុស្ស៊ី​ និង ​សហរដ្ឋអាមេរិក​មិនទាន់បាន​ផ្តល់នូវ​សញ្ញា​អ្វី​ច្បាស់លាស់​នៅឡើយ​ពីស​ន្និ​សញ្ញា​ថ្មី​នេះ ដែល​ពីមុនមក​ត្រូវបាន​ចុះហត្ថលេខា​ធ្វើឡើង​រវាង​លោក​ប្រធានាធិបតី​បា​រ៉ា​ក់​អូ​បា​ម៉ា​ និង​ ប្រធានាធិបតី​រុស្ស៊ី​លោក Dmitry Medvedev នៅអំឡុងពេល​មាន​ទំនាក់ទំនង​មិនសូវ​ល្អ​រវាង​ប្រទេស​ទាំងពីរ​កាលពី​ពេលមុន​៕ប្រភពប្រជាប្រិយ

LEAVE A REPLY

Please enter your comment!
Please enter your name here