រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល សម្រេចចិត្តលាលែងពីតំណែង ស្របពេល……

0
280

អ៊ីស្រាអែល) រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Avigdor Lieberman បានសម្រេច លាលែង ចេញពីតំណែង បន្ទាប់ពីលោកបង្ហាញការមិនពេញចិត្តលើបទឈប់បាញ់ ដែល រដ្ឋាភិបាលខ្លួន ព្រមព្រៀងជាមួយក្រុមហាម៉ាស់ នៅកាហ្សា។

ការសម្រេចលាលែងចេញ ពីតំណែង របស់លោក Avigdor Lieberman ត្រូវបានប្រកាសជាសាធារណៈ នៅក្នុងថ្ងៃពុធសប្តាហ៍នេះ ខណៈ អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានបញ្ជាក់ថា ការដែលរដ្ឋាភិបាលបានយល់ព្រមចុះកិច្ច ព្រមព្រៀង ឈប់បាញ់ជាមួយក្រុមហាម៉ាស់ នៅតំបន់កាហ្សា ដែលមានប្រទេសអេហ្ស៊ីបធ្វើជាអាជ្ញាកណ្តាលនោះ គឺជាការចុះចាញ់ចំពោះក្រុមភេរវកម្ម។

ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានការពារនៅការសម្រេចរបស់ខ្លួនថា បទឈប់បាញ់ជាមួយក្រុមហាម៉ាស់ នៅកាហ្សា គឺជារឿងសំខាន់ ដើម្បីការពារសន្តិសុខជាតិ ក្នុងពេលបន្ទាន់មួយ ចំណែកក្រុមហាម៉ាស់ នៅកាហ្សា បានចាត់ទុកថា ជាជ័យជម្នះយ៉ាងធំធេងរបស់កាហ្សា៕

LEAVE A REPLY

Please enter your comment!
Please enter your name here