មិននឹកស្មានដល់ ! 3ប្រទេសប្រកាសក្តែងៗលែងប្រើប្រាក់ដុល្លារអាមេរិកហើយ ព្រោះតែ ……..

0
346

បរទេស ៖ រឿងដែលមិននឹកស្មានដល់ រុស្ស៊ី អ៊ីរ៉ង់ និង​​តួកគី បាន​បង្ហាញ​ពី​គម្រោង​ឈប់​ប្រើប្រាស់​​ប្រាក់​ដុល្លារ​នៅ​ក្នុង​ការ​ជួញ​ដូរ​ពាណិជ្ជកម្ម​ជា​ត្រី​ភាគី សុទ្ធ​តែ​ជា​ប្រទេស​ដែល​រង​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក។ ផ្អែក​លើ​ហេតុផល​នេះ ប្រទេស​ទាំង​៣។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​​លោក Abdolnaser Hemmati ទេសាភិបាល​ធនាគារ​កណ្ដាល​អ៊ីរ៉ង់ កាល​ពី​សប្ដាហ៍​មុន។

បើតាមប្រភពច្បាស់ការពីលោក Hemmati បាន​អោយដឹងថា ការ​ធ្វើ​ពាណិជ្ជកម្ម​ត្រី​ភាគី នឹង​រើស​យក​រូបិយប័ណ្ណ​ច្បាស់លាស់​មួយ មិន​មែន​ជា​ដុល្លារ នៅ​ក្នុង​អត្រា​ជួញ​ដូរ​ដែល​ជាក់លាក់។ ទន្ទឹមជាមួយគ្នានេះដែរលោក​ទេសាភិបាល បាន​បន្ត​ថា លោក​គ្រោង​នឹង​ទៅ​ជួបប្រជុំ​ជាមួយ​ទេសាភិបាល​ធនាគារ​ជាតិនៃប្រទេសទាំង៣ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង ក៏​ដូចជា​ការ​អនុវត្ត​គម្រោង​ឈប់​ប្រើប្រាស់​លុយ​ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here