លោក Pence ចោទប្រកាន់ប្រទេសចិនពីយុទ្ធនាការបង្ខូចកេរ្ដិ៍ឈ្មោះ ដើម្បីវាយប្រហារលោក Trump

0
272

(WASHINGTON) អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានបង្កើនយុទ្ធនាការដាក់សម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បត្តិ៍ ដោយចោទប្រកាន់ប្រទេសចិនពីការប្រឹងប្រែងបំផុសបំផុល វាយប្រហារដល់ប្រធានាធិបតី Donald Trump មុនការបោះឆ្នោតព្រឹទ្ធសភានៅខែក្រោយ និងសកម្មភាពយោធាដែលខ្វះការប្រុងប្រយ័ត្ន ក្នុងដែនសមុទ្រចិនភាគខាងត្បូង ។

ក្នុងគោលនយោបាយដ៏សំខាន់មួយដែលបានអនុម័ត លោក Pence បាននិយាយដោយយោងលើសុន្ទរកថារបស់លោក Trump នៅអង្គការសហប្រជាជាតិកាលពីសប្ដាហ៍មុន ដែលលោកបានចោទប្រកាន់ប្រទេសចិនពីការប៉ុនប៉ងជ្រៀតជ្រែកការបោះឆ្នោត ដែលនឹងកំណត់ថាតើគណបក្សសាធារណរដ្ឋ នឹងបន្តកាន់កាប់ព្រឹទ្ធិសភាឬយ៉ាងណានោះ ។

ទាំងលោក Trump និងលោក Pence មិនមានភស្ដុតាងរឹងមាំ ដែលបញ្ជាក់ពីការជ្រៀតជ្រែករបស់ប្រទេសចិនឡើយ ដែលប្រទេសចិនបានបដិសេធកាលពីសប្ដាហ៍មុនចំពោះការចោទប្រកាន់នេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here