លោក ដុលណាត្រាំ៖ ក្រុងប៉េកាំងត្រូវចុះញ៉ម ហើយធ្វើការកែទម្រង់ពាណិជ្ជកម្មតាមសំណូមពររបស់ខ្លួន

0
417

ការបន្ត​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន តាម​ប្រធានាធិបតី​អាមេរិក Donald Trump​នោះ ក្រុង​ប៉េកាំង​ត្រូវ​ចុះ​ញ៉ម ហើយ​ធ្វើការ​កែទម្រង់​ពាណិជ្ជកម្ម​តាម​សំណូមពរ​របស់ខ្លួន​។​

​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ប្រធានាធិបតី Trump បានប្រកាស​នឹង​អនុវត្តន៍​កញ្ចប់​ពន្ធ​លើ​ទំនិញ​តម្លៃ​២០០.០០០​លាន​ដុល្លារ ដែលមាន​ទំនិញ​រាប់ពាន់​មុខ​នាំចូល​ពី​ប្រទេស​ចិន​។ ប្រធាន​រដ្ឋ​ចិន​Xi Jinping បាន​ប្រតិកម្ម​តប​ដោយ​ការបង្កើន​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​មានតម្លៃ​៦០.០០០​លាន​ដុល្លារ​។​

​សង្គ្រាម​ពាណិជ្ជកម្ម​«​ស៊ីសង​ភ្លាមៗ​»​រវាង​អាមេរិក​និង​ចិន​កំពុង​ធ្វើឱ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​ឃ្លីងឃ្លោង ហើយ​អាច​បំផ្លាញចោល​បណ្ដា​ទំនាក់ទំនង​រវាង​ខឿនសេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​នេះ​។ អាមេរិក​ថែមទាំង​ព្រមាន​ថា ប្រសិនបើ​ក្រុង​ប៉េកាំង​តប លោក​នឹង​អនុវត្តន៍​ជំហាន​ទី​៣​ភ្លាម​ដោយ​វាយ​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន​មានតម្លៃ​២៦៧.០០០​លាន​ដុល្លារ​ថែមទៀត​។​

​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ទទួលបាន​ប្រតិកម្ម​ប្រមាណ​៦០០០ គិត​ចាប់ពី​ពេលដែល​លោក​Trump ប្រកាស​ផែនការ​ដំឡើង​ពន្ធ​មក​។ ស្ទើរតែ​ទាំងអស់​ក្នុងនោះ​គឺ​មិន​យល់ព្រម​។​

 

​សេដ្ឋវិទូ Gary Hufbaue នៃ​វិទ្យាស្ថាន​សេដ្ឋកិច្ច​អន្តរជាតិ បាន​វាយតម្លៃ​ប្រាប់​Washington post ថា «​ប្រសិនបើ​ចេះតែធ្វើ​បែបនេះ​យើង​នឹងមិន​ចៀស​ផុតពី​សង្គ្រាម​ត្រជាក់​អំពី​សេដ្ឋកិច្ច​មួយ​ជាមួយ​ចិន​។ ផ្តើមចេញពី​នោះមក យើង​នឹង​សម្លឹង​ឃើញ​ការធ្លាក់ចុះ​នៃ​ចំណងទាក់ទង​សេដ្ឋកិច្ច​។​សួរថា​តើ​អ្នកណា​ជា​អ្នកនឹង​ត្រូវ​រង​ទទួល​ល​ការដាក់ទណ្ឌកម្ម​ពន្ធដារ​របស់លោក​ត្រាំ​?

«​នៅ​សេត​វិមាន ប្រធានាធិបតី​Trump បាន​និយាយ​ខុស​ស្តង់ដារ​ដែលថា ចិន​នឹងត្រូវ​សង​ឱ្យ​យើង​ប្រាក់​ពន្ធ​រាប់ពាន់​លាន​ដុល្លារ ហើយ​ថែមទាំង​បាន​ថ្លែង​ស្វាគមន៍​ក្រសួង​ហិរញ្ញវត្ថុ​ដែល​ប្រមូលបាន​នូវ​ទឹកប្រាក់​ដ៏​ច្រើន ហើយ​ថា​វា​ពិតជា​អស្ចារ្យ​សម្រាប់​ប្រទេស​យើង​»​។​

​ចុងក្រោយ​Washington post បាន​បកស្រាយ​ពន្យល់ថា ពន្ធ​គឺជា​សោហ៊ុយ​ដែល​ពលរដ្ឋ​អាម​រិ​ក​ត្រូវ​ចំណាយ​ចំពោះ​ទំនិញ​ដែល​នាំចូល​មកពី​បរទេស​!៕

LEAVE A REPLY

Please enter your comment!
Please enter your name here