(ថៃ) ៖ អគ្គិភ័យដែលឆាបឆេះតូបអគារ B និងC ក្នុងផ្សាររុងក្លឿឆេះអស់៨តូប ដែលភាគច្រើន អាជីវករខ្មែរ លក់ដូរ ត្រូវបានសមត្ថកិច្ចអង្គភាពពន្លត់អគ្គិភ័យអន្តរាគមន៍ បាត់ពន្លត់ទាំងស្រុង នៅម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះតូបអគារ(BនិងC)ផ្សាររុងក្លឿ នៅប្រទេសថៃ នៅម៉ោង៦ល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅពេលដែលអគ្គិភ័យឆាបឆេះតូប គេឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចថៃប្រមាណជាង១០គ្រឿង បានជួយអន្តរាគមន៍បាញ់ពន្លត់ រហូតដល់ម៉ោង៧និង៤០នាទី ទើបរលត់ទាំងស្រុង ហើយតូបដែលអស់ខូចខាត់ទាំងស្រុងអស់៨តូប។
ប្រភពដដែលបន្តថា អគ្គីភ័យដែលឆាបឆេះ មិនទាន់ទទួលព័ត៌មានច្បាស់ការនៅឡើយ តែព័ត៌មានក្រៅផ្លូវការថា ឆេះដោយឆ្លងចរន្តអគ្គីសនី ខ្លះទៀតថាថ្ងៃសីល ថៃអុជធូបបណ្តាលឆេះរាលបណ្តាលឆេះតូប តែព័ត៌មានទាំងនេះ មិនទាន់ជាផ្លូវការនៅឡើយទេ ហើយតូបដែលឆេះខូចខាតក៏មិនទាន់ច្បាស់ដែរ តែដឹងថាឆេះអស់ជាង១០តូប។
ហើយតូបដែលត្រូវអគ្គីភ័យឆាបឆេះអស់៨តូប មានតូបកែងអក្ស(B) អស់ចំនួន៤តូប និងតូបអក្ស(C) កែងអស់៤តូប ហើយតូបដែលឆេះជាតូបភាគច្រើន ជាតូបដែលអាជីវករខ្មែរ ដែលលក់មាន ពូក កម្រាលពូក ផាហ៊ុម និង ម៉ុង ភួយ ហើយតូបដែលជួយក្នុង១ខែ មានតម្លៃពី១ម៉ឺនទៅ២ម៉ឺនបាត។
គួររំលឹកថា៖នៅផ្សារុងក្លឿងប្រទេសថៃ រយៈពេលកន្លងមកអាជីវករខ្មែរ ធ្លាប់រងគ្រោះដោយអគ្គិភ័យ ជាច្រើនមកហើយបណ្តាលអាជីវករខ្មែរខ្លះ ធ្លាក់ខ្លួនរហូតឈប់លក់នៅផ្សារុងក្លឿប្រទេសថៃ ដោយមានការព្រួយបារម្ភ ទើបពេលនេះកើតមានអគ្គិភ័យឆាបឆេះម្តងទៀត ដែលខូចខាតសម្ភារលក់ដូរអស់ជាច្រើនលានបាត ៕ប្រភពFB