ប៉ូលីសបានឲ្យដឹងថា មានគ្រាប់បែកមួយគ្រាប់ត្រូវបានបំផ្ទុះតាម បណ្ដោយដងវិធីដ៏ធំជាងគេក្នុងរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី កាលពីថ្ងៃអាទិត្យ ហើយសាក្សីម្នាក់ពីបណ្ដាញ Reuters បាននិយាយថា លោកបានឃើញមនុស្សស្លាប់៣នាក់ បន្ទាប់ពីការបំផ្ទុះ ។ ប៉ូលីសបាននិយាយទៀតថា រថយន្តមួយគ្រឿងបង្កប់គ្រាប់បែក ដែលចតនៅខាងមុខភោជនីយដ្ឋានមួយ លើផ្លូវ Maka al Mukaram ដែលមានមនុស្សអ៊ូអរ បានផ្ទុះឡើង ។ ប្រទេសសូម៉ាលីត្រូវបានបំផ្លិតបំផ្លាញដោយការមិនគោរពច្បាប់ និងអំពើហឹង្សាតាំងពីឆ្នាំ១៩៩១មក ។ ក្រុមអ៊ីស្លាម Al Shabaab កំពុងប្រយុទ្ធដើម្បីបណ្ដេញរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិច ដែលត្រូវបានការពារដោយកងកម្លាំងរក្សាសន្តិភាពរបស់សហភាពអាហ្វ្រិក ៕