តាមការចេញផ្សាយទូរទស្សន៍ CNN នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០១៨ថា មនុស្ស ជាច្រើន នាក់បានបាត់បង់ជីវិត និង២លាននាក់បានភៀស ខ្លួនចេញពីផ្ទះសម្បែង បន្ទាប់ពីភ្លៀងបាន ធ្លាក់ចុះពាសពេញតំបន់នៅភាគនិរតីនៃប្រទេសជប៉ុន ដែលបានបង្កឲ្យមានគ្រោះទឹក ជំនន់ដ៏អាក្រក់បំផុត និងបង្កឲ្យស្លាប់មនុស្ស ដោយសារតែមានហេតុការណ៍បាក់ដី ។
ក្រុមអាជ្ញាធរបាននិយាយថា មនុស្សចំនួន៨៥នាក់បានស្លាប់ និង៦នាក់ទៀត ស្ថិតក្នុងស្ថាន ភាពធ្ងន់ធ្ងរ ហើយយ៉់ាងហោចណាស់ មនុស្ស៥៨នាក់បានបាត់ខ្លួន ។ សារព័ត៌មានជប៉ុន NHK បានផ្សាយដូច្នេះ ។
លោក Yoshihide Suga រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងកាលពីថ្ងៃអាទិត្យថា “ភ្លៀងធ្លាក់ ចុះយ៉ាងខ្លាំងនៅក្នុងកំណត់ ត្រានៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសជប៉ុន ដែលបានបង្កឲ្យទឹក ទន្លេបានកើនឡើងប្រៀបច្រាំង និងបង្កឲ្យកើតមានគ្រោះទឹកជំនន់ និងនៅតំបន់ខ្លួះមាន បាក់ដីកើតឡើង” ៕