ប្រទេសថៃ-សម្លេងស្រែកដង្ហោយហៅពីសាច់ញាតិ ក្រុមកីឡាករវយ័ក្មេង12នាក់និងគ្រូបង្វឹកម្នាក់ដែលកំពុងបាត់ខ្លួនក្នុងល្អាងភ្នំ ថាមលួង ណាង ណុន (Tham Luang Nang Non) ស្ថិតនៅភាគជើង នៃខេត្ត ឈៀងរ៉ៃ (Chiang Rai)ប្រទេសថៃ ដែលរហូតមកដល់ត្រឹមរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៨ នេះ គេនៅមិនទាន់រកឃើញនៅឡើយ ហើយ ក្រុមអ្នកជួយសង្គ្រោះទាំងក្នុងប្រទេសថៃនិងពីបណ្តាប្រទេសមួយចំនួនក៍កំពុងបន្តស្វែងរក បន្ថែមជាមួយនឹងការធ្វើពិធីបួងសួងតាមជំនឿផ្សេងៗផងដែរ។សង្ឃឹមថាពួកគេទាំង13នាក់មានសំណាងល្អ អាចមកជួបជុំគ្រួសារតាមសម្លេងដង្ហោយហៅនេះវិញ៕