នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បញ្ជាឱ្យធ្វើប្រតិបត្តិការប្រឆាំង បន្ទាប់ពីមានការវាយប្រហារនិងការចាប់ពង្រត់កាលពីពេលថ្មីៗនេះ

0
278

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ហៃដឺរ អាល់-អាបាឌី ( Haider al-Abadi ) កាលពីថ្ងៃព្រហស្បតិ៍បាន បញ្ជាឱ្យធ្វើប្រតិបត្តិការ ដើម្បីតាមប្រមាញ់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម( IS ) ក្នុងប្រទេសអ៊ីរ៉ាក់ ភាគកណ្តាល បន្ទាប់ពីមានការវាយប្រហារនិងការចាប់ពង្រត់កាលពីពេលថ្មីៗនេះ ធ្វើឡើងដោយក្រុមភេរវជននេះ ។

លោក អាបាឌី ដែលក៏ជាអគ្គមេបញ្ជាការកងកម្លាំងអ៊ីរ៉ាក់ផងដែរនោះ បានប្រគល់ភារកិច្ចដល់កង កម្លាំងឆ្នើមនៃភ្នាក់ងារ ប្រឆាំងអំពើភេរវកម្ម ( CTS ) ធ្វើប្រតិបត្តិការប្រឆាំងក្រុមភេរវជននេះ ដែលបាន សម្លាប់និងចាប់ពង្រត់ជនស៊ីវិល ព្រមទាំង សមាជិកសន្តិសុខរាប់សឹបនាក់ ក្នុងពេលពីរបីសប្តាហ៍កន្លងទៅ នេះ ។

សេចក្តីថ្លែងការណ៍មួយធ្វើឡើងដោយការិយាល័យរបស់លោកបាននិយាយថា លោក អាបាឌី បាន ធ្វើទស្សនកិច្ចទីបញ្ជាការ CTS នឹងបានជួបពួកមេបញ្ជាការ ដើម្បីធ្វើការពិភាក្សាគ្នាពីប្រតិបត្តិការនេះ ។

សេចក្តីថ្លែងការណ៍នោះបានដកស្រង់សម្តីលោក អាបាឌី ដែលនិយាយថា ដូចដែលយើងបាន សន្យាដើម្បីរំដោះទឹកដីនេះ ( ពីក្រុម IS ) ហើយយើងបានធ្វើទៅតាមការសន្យារបស់យើង ហើយឥឡូវនេះ យើងសន្យាជាមួយពលរដ្ឋរបស់យើង ដើម្បី ធ្វើឱ្យលែងមានក្រុមភេរវជនទាំងនេះ ព្រមទាំងយកពួកគេ ទៅកាត់ទោស សាកសពនោះ គឺភ្នាក់ងារប៉ូលីសនិងសមាជិកកម្លាំងយោធាប្រតិព័ន្ធ Haider al-Abadi ៦នាក់ ដែលគេបានចាប់ពង្រត់ កាលពីមុននឹងបានចាប់ធ្វើជាចំណាប់ខ្មាំងដោយពួកសកម្មប្រយុទ្ធជ្រុលនិយមនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here