បាក់ដីនិងទឹកជំនន់បានសម្លាប់មនុស្ស ៧ នាក់និងបាត់ខ្លួន ១២ នាក់នៅវៀតណាម

0
369

ហាណូយ ៖ ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បណ្ដាល​អោយ​មាន​ការ​បាក់​ស្រុត​ដី​និង​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​វៀត​ណាម​បណ្ដាល​អោយ​មាន​មនុស្ស​ ៧ នាក់​ស្លាប់​និង​ ១២ នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ភាគ​ខាង​ជើង​ប្រទេស​វៀតណាម​។ រាជ​រដ្ឋាភិបាល​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ខេត្ត​ Lai Chau ជា​ខេត្ត​ដែល​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ជាង​គេ​ដែល​ក្នុង​នោះ​មាន​មនុស្ស​ ៥ នាក់​ត្រូវ​បាន​សម្លាប់​និង​អាជ្ញាធរ​កំពុង​រាយ​កង​កម្លាំង​ដើម្បី​ស្វែង​រក​អ្នក​បាត់​ខ្លួន​ ១២​ នាក់​ទៀត​។

អាជ្ញាធរ​គ្រប់​គ្រង់​គ្រោះ​មហន្តរាយ​របស់​វៀតណាម​បាន​និយាយ​នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​មួយ​ថា​មនុស្ស​ ២ នាក់​ទៀត​បាន​ស្លាប់​នៅ​ក្នុ​ង​ខេត្ត​ Ha Giang នៅ​ពេល​ដែល​ផ្ទះ​របស់​ពួកគេ​បាន​ដួល​រលំ​។ គាត់​បាន​បន្ថែម​ទៀត​ថា​ការ​បាក់​ស្រុត​ដី​បាន​បង្ក​អោយ​មាន​ការ​រំខាន​ដល់​ចរាចរណ៍​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ផង​ដែរ​។​

ភ្លៀង​ធ្លាក់​ខ្លាំង​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​បន្ត​នៅ​ក្នុង​តំបន់​នេះ​ក្នុង​រយះ​ពេល​ ២ ថ្ងៃ​ទៀត​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ទឹក​ជំនន់​និង​ខ្យល់​ព្យុះ​បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់​ជា​រៀង​រាល់​ឆ្នាំ​នៅ​វៀត​ណាម​និង​បង្ក​អោយ​មាន​ការ​ខូច​ខាត​រាប់​លាន​ដុល្លារ​ផងដែរ​៕

ប្រែសម្រួល​ ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here