(អន្តរជាតិ) កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី២១ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កូរ៉េខាងជើង បានបំផ្លាញចោលរួចរាល់ហើយនូវកន្លែងសាកល្បងនុយក្លេអ៊ែរដ៏ធំជាងគេរបស់ខ្លួន ចំនួន៤កន្លែងក្នុង ដំណើរឈានទៅរកការធ្វើមិនឱ្យមាននុយក្លេអ៊ែរទាំងស្រុង។
លោក ត្រាំ បានថ្លែងនៅឯកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយ បន្ទាប់ពីកិច្ចប្រជុំជាប្រវត្តិសាស្រ្តរបស់លោក ជាមួយមេដឹកនាំ កូរ៉េខាងជើងលោក គីម ជុង-អ៊ុន កាលពីសប្តាហ៍កន្លងទៅ នៅប្រទេសសិង្ហបុរី។
មេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នានាពេលនោះថា លោក គីម អាចនឹងអនុវត្តន៍ក្នុងការបញ្ចប់ការ ធ្វើមិនឱ្យមាន នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ខណៈដែលលោក ត្រាំ បានប្តេជ្ញាចិត្តថា នឹងការធានាដល់ផ្នែក សន្តិសុខចំពោះរបបនេះ។
លោក ត្រាំ បាននិយាយថា ពួកគេត្រូវបានបញ្ឈប់នូវការបញ្ជូនមីស៊ីល ដោយរួមទាំងមីស៊ីលឆ្លង ទ្វីបផងដែរ។ ពួកគេ នឹងបំផ្លាញចោលនូវកន្លែងម៉ាស៊ីនបាញ់របស់ពួកគេ។ ពួកគេនឹងបំផ្លាញ់ចោលវាទាំង អស់។ លោកបានបន្ថែមថា ពួកគេបានបំផ្លាញចោលកន្លែងសាកល្បងដ៏ធំមួយរបស់ពួកគេរួចជាស្រេច ហើយ។
ជាក់ស្តែងកន្លែងសាកល្បងដ៏ធំជាងគេចំនួន៤ទៀតរបស់ពួកគេត្រូវបានគេបំផ្លាញ។ វាជារឿងដ៏ សំខាន់មួយ ហើយវានឹង ត្រូវឈានទៅដល់ការរំលាយចោលនុយក្លេអ៊ែរទាំងស្រុងមួយ ដែលនឹងត្រូវចាប់ ផ្តើមអនុវត្តន៍ពីពេលនេះតទៅ។
លោកបានកោតសរសើរផងដែរ ដល់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ិក ពុំពីអូ សម្រាប់ការ ធ្វើការងារដ៏អស្ចារ្យ មួយនេះចំពោះកូរ៉េខាងជើង ដោយការនិយាយលេងសើចបែបនេះថា លោកបានភ្ញាក់ ផ្អើល នៅពេលដែលឃើញ លោកបានអង្គុយនៅក្បែរគាត់៕