នាយករដ្ឋមន្ត្រីថៃ ដើម្បីបង្ហាញពីយុទ្ធនាការសេដ្ឋកិច្ចថៃថ្មី នៅប្រទេសអឺរ៉ុប២ ដើម្បីទាក់ទាញកាវិនិយោគបន្ថែម
។គោលបំណងនៃការចេញដំណើររបស់នាយករដ្ឋមន្ត្រីរូបនេះ គឺដើម្បីផ្សព្វផ្សាយអំពីសក្ដានុពលសេដ្ឋកិច្ចប្រទេសថៃ និងដើម្បីកៀរគរឱកាសវិនិយោគបន្ថែមទៀតពីប្រទេសអឺរ៉ុបទាំង២។ លោក ប្រាយុទ្ធ នឹងរៀបចំជំនួបជាមួយនឹងលោកស្រី Theresa May នាយករដ្ឋមន្ត្រីអង់គ្លេស នៅថ្ងៃទី២០មិថុនា ឯជំនួបជាមួយនឹងប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងធ្វើឡើងនៅថ្ងៃទី២៥មិថុនា។
យោងតាមក្រសួងការបរទេសថៃ បានឲ្យដឹងថា អំឡុងពេលស្ថិតនៅអង់គ្លេស និងបារាំង លោក ប្រាយុទ្ធ នឹងលើកបង្ហាញពីយុទ្ធនាការសេដ្ឋកិច្ចថៃថ្មីដែលមានឈ្មោះថា “Roadshows on Thailand 4.0″។ យុទ្ធនាការនេះនឹងផ្ដោតសំខាន់លើការទាក់ទាញការវិនិយោគនៅតំបន់ឧស្សាហកម្មជាច្រើននៅច្រករបៀងសេដ្ឋកិច្ចខាងកើតប្រទេសថៃ ដែលហៅកាត់ថា EEC (Eastern Economic Corridor)៕