លោក ពូទីន និងប្រធាន អ.ស.ប ពិភាក្សាគ្នាអំពីការដកខ្លួនចេញរបស់សហរដ្ឋអាមេរិកពីក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប

0
330

(អន្តរជាតិ) ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ –អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានប្រាប់ក្រុម អ្នកសារព័ត៌មានថា ប្រធានា ធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាន ពិភាក្សាគ្នានៅឯកិច្ចប្រជុំមួយកាលពីថ្ងៃពុធ ស្តីពីស្ថានភាពនៃការដកខ្លួនចេញរបស់សហរដ្ឋអាមេរិកពីក្រុម ប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប ។

អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងបាននិយាយថា « ពួកគេបានពិភាក្សាភាគច្រើនទៅលើបញ្ហា អន្តរជាតិ។ ស្ថានការណ៍ នៃការដកខ្លួនចេញរបស់សហរដ្ឋអាមេរិកពីក្រុមប្រឹក្សា និងបញ្ហាទាក់ទងផ្សេងៗ ទៀតក៏ត្រូវបានលើកឡើងផងដែរ។ លោកបានឆ្លើយក្នុងន័យអវិជ្ជមាននៅពេលដែលត្រូវបានគេសួរថា តើ បញ្ហាទាក់ទងនឹងអ្នកជាប់ឃុំនៅអ៊ុយក្រែនត្រូវ បានគេពិភាក្សាដែរឬទេ។

នៅថ្ងៃទី ២០ ខែមិថុនា លោក ពូទីន បានជួបពិភាក្សាជាមួយលោក Guterres ក្នុងអំឡុងពេលដែល លោកបានអំពាវនាវឱ្យ អ.ស.ប រៀបចំជាវេទិកាសកលមួយសម្រាប់ដោះស្រាយវិបត្ដិ ដោយលោកបាន និយាយបន្ថែមថា ធម្មនុញ្ញរបស់ អ.ស.ប គឺជាមូលដ្ឋានសម្រាប់ច្បាប់អន្តរជាតិទំនើប។

កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកបានជូនដំណឹងដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប អំពីការសម្រេច ចិត្តរបស់ខ្លួនក្នុងការ ដកខ្លួនចេញនេះ។ ក្នុងរយៈពេលពីរបីខែកន្លងមកនេះ ទីក្រុងវ៉ាស៊ីនតោនបានរិះគន់ ក្រុមប្រឹក្សានេះដោយយោងទៅលើ ហេតុផលជាច្រើន ជាពិសេសគឺភាពលំអៀងប្រឆាំងនឹងសហរដ្ឋ អាមេរិក និងអ៊ីស្រាអែល។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ អ.ស.ប លោកស្រី Nikki Haley បាន និយាយនៅក្នុងឆ្នាំ ២០១៧ ថា ក្រុមប្រឹក្សា សិទ្ធិមនុស្សមិនគួររាប់បញ្ចូលរដ្ឋដែលមានការរំលោភ សិទ្ធិ មនុស្សក្លាយទៅជាមានលក្ខណៈធម្មតានោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here