(អន្តរជាតិ) មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានមកដល់ប្រទេសសឹង្ហបុរីមុនកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រមួយជាមួយប្រធានាធិបតីអាមេរិចដុន ណាត្រាំ ។
មេដឹកនាំទាំងពីរនឹងជួបគ្នានៅថ្ងៃអង្គារនៅឯសណ្ឋាគារ Capella នៅលើកោះ Sentosa ដែលកិច្ចចរចាស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាថ្នូរនឹងជំនួយសេដ្ឋកិច្ចនឹងមាននៅលើតុ។
លោកគីមត្រូវបានស្វាគមន៍នៅព្រលានយន្តហោះចាងជីប្រទេសសិង្ហបុរីដោយរដ្ឋមន្ត្រីក្រសួងការបរទេសសឹង្ហបូរី Vivian Balakrishnan ។