មេដឹកនាំគណបក្សសង្គមនិយមលោក ប៉េដ្រូ សាន់ឆេ គ្រោងនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសអេស្ប៉ាញ

0
269

(អន្តរជាតិ) ឆ្លើយតបនឹងក្រុមអ្នករិះគន់ដែលបាននិយាយថា អ្នកសង្គមនិយមមិនបានគាំទ្រអ្នកបោះឆ្នោតនោះ លោកសាន់ឆេស បាននិយាយការពារញត្តិបោះឆ្នោតគ្មានជំនឿចិត្តថាវាស្របច្បាប់ ហើយវាបានអនុឡោមទៅតាមច្បាប់រដ្ឋធម្មនុញ្ញ។ មេដឹកនាំគណបក្សសង្គមនិយម លោក ប៉េដ្រូ សាន់ឆេស ដែលបានថ្លែងសុន្ទរកថានៅឯសភាអេស្ប៉ាញនាថ្ងៃសុក្រនេះ គ្រោងនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសមួយនេះ ក្រោយកាលពីថ្ងៃព្រហស្បត្តិ៍ គណបក្សរបស់លោក ដណ្តើមបានសំឡេងឆ្នោតគ្រប់គ្រាន់ ក្នុងការផ្តួលលោកម៉ារីយ៉ាណូ រ៉ាចយ នៅការបោះឆ្នោតជំនឿចិត្តពាក់ព័ន្ធនឹងករណីពុករលួយ។

គួរឲ្យដឹងថា លោកសាន់ឆេស ទទួលបានការគាំទ្រពី៦គណបក្ស សរុបចំនួន១៨០សំឡេងនៅក្នុងសភា ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មី ពោលគឺមានចំនួនច្រើនជាងចំនួនភាគច្រើន១៧៦សំឡេង ត្រូវការដើម្បីឡើងកាន់អំណាចភ្លាមៗ បើសិនជាការបោះឆ្នោតគ្មានជំនឿចិត្ត ត្រូវបានធ្វើឡើងនៅថ្ងៃសុក្រតាមកាលកំណត់នោះ។ ការបោះឆ្នោតនេះ ត្រូវបានកំណត់ឲ្យធ្វើឡើងនៅវេលាម៉ោង១១ និង០១នាទីម៉ោងក្នុងស្រុកនៅប្រទេសអេស្ប៉ាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here