អ៊ីរ៉ង់ ទទូចសុំឲ្យអឺរ៉ុប បន្តប្តេជ្ញាចិត្តនៅជាមួយកិច្ចព្រមព្រៀង នុយក្លេអ៊ែរ

0
325

អឺរ៉ុបៈ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ លោក មហាម៉ាដ ចាវ៉ាដហ្សារីហ្វ បាននិយាយថា ប្រទេសមហាអំណាចអឺរ៉ុប ត្រូវតែផ្តល់ការធានាយ៉ាងម៉ឺងម៉ាត់ដល់អ៊ីរ៉ង់ថា រដ្ឋាភិបាលតេអេរ៉ង់ នឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចពីកិច្ចព្រមព្រៀងមួយនេះ និងរដ្ឋមួយនេះ បានធ្វើការព្រមានផងដែរថា មានពេលវេលាមិនច្រើនប៉ុន្មាននោះទេ សម្រាប់ពួកគេឲ្យផ្តល់ការធានាទាំងអស់នេះ។

ពេលធ្វើដំណើរមកដល់សម្រាប់ជំនួបជាមួយសមភាគីអឺរ៉ុប អាល្លឺម៉ង់ អង់គ្លេស និងបារាំង លោក ហ្សារីហ្វ បាននិយាយថា គេនឹងបន្តមើលឃើញកិច្ចព្រមព្រៀងនេះ បើសិនជាប្រទេសហត្ថលេខីសេសសល់ទាំងអស់ អាចផ្តល់អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាចពិភពលោកទាំង៦ បានដកចេញទណ្ឌកម្មអន្តរជាតិភាគច្រើន កាលពីឆ្នាំ២០១៦ ដើម្បីជាការដោះដូរសម្រាប់ឲ្យទីក្រុងតេអេរ៉ង់ ទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក្រោមការឃ្លាំមើលយ៉ាងដិតដល់បំផុតពីអង្គការសហប្រជាជាតិ លើការស្តុកទុកសារធាតុអ៊ុយរ៉ានីញ៉ូម ដែលចម្រាញ់រួច សម្រាប់គ្រាប់បែកអាតូមិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here