ឃាតករមុខស្រស់ទាំងបីនាក់ត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់គុកជាង១០០ឆ្នាំ ករណីរួមដៃគ្នាសំលាប់ស្រី្តរកស៊ីផ្លូវភេទដូចគ្នា

0
311

ថៃ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយតុលាកាថៃកាត់ទោសស្រ្តីបំរើផ្លូវភេទ៣នាក់អោយជាប់ពន្ធនាគារហូតដល់១០០ឆ្នាំ​ ក្រោយពេលដែពួកគេរួមដៃគ្នាសំលាប់មិត្តរួមការងារហើយគេចខ្លួនបាត់។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖ កាលពីឆ្នាំមុន ស្រ្តីទាំងបីនាក់ ដែលមានឈ្មោះថា Priyanuch Nonwangchai អាយុ២៥ឆ្នាំ  Kawita Ratchada អាយុ២៦ឆ្នាំ និង Apiwan Satayabundit អាយុ២៨ឆ្នាំ​ បានរួមគ្នាសម្លាប់ស្ត្រីម្នាក់ ដែលមានឈ្មោះថា Warissara Klinjui  អាយុ២៣ឆ្នាំ ហើយក្រោយពីសម្លាប់រួចពួកនាងបានរត់គេចខ្លួនទៅកាន់ប្រទេសឡាវបាត់។


ក្រុមស្រ្តីទាំងនេះប្រកបរបរជាស្ត្រីខារ៉ាអូខេ និងជាស្ត្រីលក់ខ្លួន ហើយពួកនាងបានកើតមានជំលោះពាក្យសំដីដ៏ខ្លាំងមួយមុនពេលកើតហេតុខាងលើ។ ស្ត្រីជាឃាតកទាំងបីនាក់ បានរួមគ្នាកាប់ចិញ្ច្រាំស្ត្រីរងគ្រោះ ហើយយកបំណែកនៃសាកសពខ្លះទៅបោះក្នុងធុងសំរាម និងបំណែកខ្លះយកទៅកប់ចោល។ បន្ទាប់ពីបានធ្វើសកម្មភាពឃាតកម្មខាងលើរួចពួកនាងបានគេចខ្លួនទៅប្រទេសឡាវ និងប្រកបរបរជាអ្នកម៉ាស្សានៅទីនោះ។

យ៉ាងណាក្តី ក្រោយមកប៉ូលិសបានស៊ើបដឹងពីកន្លែងលាក់ខ្លួនរបស់នាង ​ និងអាចឈានទៅរកការចាប់ខ្លួនពួកគេបានតែម្តង។ តាមពិតទោសរបស់ពួកនាងត្រូវជាប់គុកអស់មួយជីវិត តែដោយពួកនាងបានសារភាព និងសហការជាមួយនឹងប៉ូលិសបានល្អ ទើបគេសម្រេចបន្ថយទោសមកត្រឹមម្នាក់ជាប់កុគ ៣៤ឆ្នាំកន្លះ។ ហើយពួកនាងទាំងបីនាក់ត្រូវបង់ប្រាក់ឲ្យក្រុមគ្រួសារជនរងគ្រោះចំនួន ៣៣,៦០០ ដុល្លារ និងបង់ប្រាក់ចំនួន ៣,១៤០ ដុល្លារ សម្រាប់រៀបចំពិធីបុណ្យសពថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here