ក្រោយមានភាពតានតឹង រុស្ស៊ី បានផ្ដល់ប្រព័ន្ធមីស៊ីលបាញ់ពីដី ទៅអាកាស S-300 ដល់ស៊ីរីជាសម្ងាត់

0
376

ម៉ូស្គូ៖ យោងតាមប្រភពទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik បានអោយដឹងថា រុស្ស៊ី បានផ្ដល់ប្រព័ន្ធមីស៊ីលបាញ់ពីដី ទៅអាកាស S-300 ដល់ស៊ីរីជាសម្ងាត់ ដល់ទីក្រុងដាម៉ាស់ ដោយមិនបានឆ្លងការព្រឹក្សាយោបល់ពីដៃគួរពាក់ព័ន្ធឡើយ ព្រោះរុស្ស៊ី មិនទុក្ខចិត្តទៅលើហេតុការណ៍កើតឡើងចំពោះប្រទេសនេះ ពីក្រុមអ្នកវាយប្រហារដូចជាអាមេរិកជាដើម។
លោក វ្លាឌីមៀ កូហ្ស៊ីន ជំនួយការប្រធានាធិបតីរុស្ស៊ីសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា បាននិយាយថាកងទ័ពស៊ីរីមានអ្វីៗគ្រប់យ៉ាង ដែលពួកគេត្រូវការ ជាមូលហេតុធ្វើអោយមន្ត្រីអ៊ីស្រាអែល មានកង្វល់យ៉ាងខ្លាំង ពីការគម្រាមកំហែងកម្ទេចប្រព័ន្ធមីស៊ីលការពារនេះ បើស៊ីរីបានប្រើប្រព័ន្ធមីស៊ីលនេះប្រឆាំងអ៊ីស្រាអែល។ ហេតុផលដ៏សំខា់ន់មួយបានកើតឡើង ក្រោយពីជុំនួបប្រជុំរវាងលោក បេនយ៉ាមិន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ជាមួយលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៨។

លោក ឌីមីទ្រី ប៉េស្កូវ អ្នកនាំពាក្យវិមានក្រឹមឡាំង បានពន្យល់ថា«យើងមិនដែលប្រកាសការប្រគល់ជូនប្រព័ន្ធអាវុធទាំងនេះទេ។ ទោះបី យើងបាននិយាយថាបន្ទាប់ពីការវាយប្រហារដោយអាមេរិក អង់គ្លេស និងបារាំងលើស៊ីរី រុស្ស៊ីប្រើសិទ្ធិធ្វើអ្វីៗគ្រប់យ៉ាង ដែលខ្លួនគិតថាចាំបាច់។»
គួរបញ្ជាក់ផងដែរថា នៅប៉ុន្មានម៉ោងមុននេះបន្តិច ក្រសួង​ការពារជាតិ​រុស្ស៊ី បានបង្ហោះនៅលើ​ទំព័រ Facebook របស់ខ្លួននូវវីដេអូ​មួយដែលបង្ហាញ​ពីការគ្រប់គ្រង​ «ប្រព័ន្ធធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរនៅទូទាំង​ពិភពលោក» ដែលនេះគឺជាលើក​ដំបូងដែលក្រសួង​បានបង្ហាញ​ពីរបៀប ធ្វើការរបស់​អង្គភាព Special Control Service (SCS) នាឱកាស​ប្រារព្ធខួបលើក​ទី ៦០ នៃការបង្កើត​អង្គភាព​មួយនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here